ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន គាំទ្រគំនិតផ្តួចផ្តើម បង្កើតសាកលវិទ្យាល័យគិលានុបដ្ឋាកនៅកម្ពុជា
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានគាំទ្រ និងសាទរគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Booyoung Group ក្នុងការបង្កើតសាកលវិទ្យាល័យគិលានុបដ្ឋាកនៅកម្ពុជា។ លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណ:ដែលលោក លី ជុង គឿន Lee Joong Keun ប្រធានក្រុមហ៊ុន ប៊ូយុង គ្រុប Booyoung Group ត្រូវបានលោកជំទាវអនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២។

លោក លី ជុងគឿន លើកឡើងអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ចាប់តាំងពីចាប់ផ្តើមវិនិយោគនៅកម្ពុជា។ ក្នុងនោះផងដែរ លោកក៏បានសំដែងនូវការអរគុណ និងកោតសសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ជាពិសេសបានជំរុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគ។ លោក លី ជុងគឿន បានបន្តទៀតថា លោកមានបំណងបង្កើតសាកលវិទ្យាល័យគិលានុបដ្ឋាកនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលវិស័យជំនាញដល់ប្រជាពលរដ្ឋកម្ពុជា។

លោកជំទាវ ក៏បានកោតសរសើរដល់ក្រុមហ៊ុន ប៊ូយុង ដែលបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និងបានដំណើរការអាជីវកម្មរបស់ខ្លួនបានយ៉ាងល្អ បើទោះបីស្ថិតក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ដែលសកម្មភាពទាំងនេះអាចចាត់ទុកថា ជាគម្រូមួយដល់ក្រុមហ៊ុនបរទេសផ្សេងៗទៀត ជាពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា។

ជាក់ស្តែងសម្រាប់ក្រុមហ៊ុន ប៊ូយ៉ុង នៅកម្ពុជា គឺមានអាជីវកម្មពហុវិស័យ (អភិវឌ្ឍន៍បុរីលំនៅដ្ឋាន ធនាគារ សណ្ឋាគារ និងក្លឹបកូនគោល)។ ក្រៅពីធ្វើអាជីវកម្ម ក្រុមហ៊ុនបានផ្តល់ជាជំនួយដល់វិស័យមនុស្សធម៌ និងសង្គមយ៉ាងច្រើននៅកម្ពុជា ជាពិសេសការជួយក្នុងវិស័យអប់រំផងដែរ។ ចំណែកការបង្កើតសាកលវិទ្យាល័យគិលានុបដ្ឋាក គឺលោកជំទាវ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើតសាកលវិទ្យាល័យមួយនេះនៅកម្ពុជា។ លោកជំទាវ ក៏បានជូនពរឲ្យក្រុមហ៊ុនប៊ូយ៉ុង ក្រោមការដឹកនាំរបស់លោក លី ជុងគឿន កាន់តែទទួលជោគជ័យ និងទទួលបានការគាំទ្រពីអតិថិជនបន្ថែមទៀតផងដែរ៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?