ព័ត៌មានជាតិ
ការពិភាក្សាអំពីការដំឡើង ប្រាក់ឈ្នួលរបស់កម្មករវិស័យកាត់ដេរឆ្នាំ ២០២៣ នឹងចាប់ផ្តើមនៅខែកក្កដា
ការពិភាក្សាអំពីការដំឡើង ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត វិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៣ នឹងចាប់ផ្តើមអនុវត្តចាប់ពីពីខែកក្កដាឆ្នាំ ២០២២ខាងមុខ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹង ចុះកាលពីយប់ថ្ងៃទី ២៣ ខែមិថុនាថា ចំពោះកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៣ខាងមុខនេះ គឺនៅខែកក្កដា ឆ្នាំ ២០២២ ជាការចាប់ផ្តើមពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។ ខែសីហា ឆ្នាំ ២០២២ ជាការចាប់ផ្តើមពិភាក្សាជាលក្ខណៈទ្វេភាគី និងត្រីភាគី។ ខែកញ្ញា ឆ្នាំ ២០២២ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ ២០២៣និងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។

លោករដ្ឋមន្ត្រី បានបានណែនាំឲ្យគ្រប់ភាគីទាំងអស់ ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដោយយោងលើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ដូចមានកំណត់ក្នុងមាត្រា ៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិភាក្សា សម្របសម្រួលផ្ទៃក្នុង និងទទួលបានគោលជំហររួមមួយ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា គ្រប់ភាគីទាំងអស់ ក៏ត្រូវអនុវត្តតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល នៅគ្រប់កិច្ចប្រជុំរបស់ខ្លួន ដើម្បីបន្តចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត អ៊ិតសំហេង ធ្លាប់បានមានប្រសាសន៍ថា កម្ពុជាបានបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាពីរឆ្នាំជាប់គ្នា នៅក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងជាមួយកម្ពុជា បានពន្យារពេល ឬមិនបានផ្តល់ឱកាសឲ្យមានការជជែកចរចា ប្រាក់ឈ្នួលអប្បបរមានោះឡើយ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រី បានបន្ថែមថា នៅក្នុងអំឡុងកូវីដ-១៩ រយៈពេល ២ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើង ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបជាបន្តបន្ទាប់។ ក្នុងនោះក្នុងឆ្នាំ ២០២១ បានដំឡើងដល់ចំនួន ១៩២ដុល្លារ និងសម្រាប់ឆ្នាំ ២០២២ កើនឡើងដល់ចំនួន ១៩៤ដុល្លារក្នុង ១ខែ ដោយមិនគិតពីអត្ថប្រយោជន៍ផ្សេងៗទៀតទេ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់