Connect with us

ព័ត៌មានជាតិ

ស្រុក​បង្កើត​ថ្មី​ជាប់ព្រំដែន​ឡាវ គ្រោងបង្កើតវិទ្យាល័យ​​ថ្មី​មួយ សម្រួល​​សិស្សានុសិស្ស​​​បាន​ចូល​រៀន

បានផុស

នៅ

ដោយមានការរីកដុះដាលយ៉ាងឆាប់រហ័សនៅហេដ្ឋារចនាសម្ព័ន្ធគ្រប់កន្លែងក៏ដូចជាធនធានមនុស្ស ខេត្តស្ទឹងត្រែងគ្រោងបង្កើតវិទ្យាល័យអូរស្វាយមួយបន្ថែមទៀតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដែលជាស្រុកទើបតែបង្កើតថ្មី ដែល​បច្ចុប្បន្ន​មានតែអនុវិទ្យាល័យ នៅមិនទាន់មានវិទ្យាល័យនៅឡើយ។

លោកស្រី ទី ធីតា អនុប្រធានមន្ទីរអប់រំខេត្តស្ទឹងត្រែងបានបញ្ជាក់ថា នៅក្នុងខេត្តស្ទឹងត្រែងតាមបណ្ដាក្រុងស្រុកទាំង ៦ មានវិទ្យាល័យចំនួន ៨ និងអនុវិទ្យាល័យចំនួន ៣២។ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដែលជាស្រុកនៅកៀកព្រំដែន​ឡាវ​ទើបតែបង្កើតថ្មី ពុំទាន់មានវិទ្យាល័យនៅឡើយ ហើយ​មន្ទីរអប់រំគ្រោងបង្កើតវិទ្យាល័យអូរស្វាយមួយបន្ថែមទៀត។

លោកស្រីអនុប្រធានមន្ទីរអប់រំបញ្ជាក់បន្ថែមថា ខេត្តស្ទឹងត្រែងជាខេត្តមួយនៅបែកឦសានប្រទេស ដែលមានចម្ងាយជាង​៤៥៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ហើយក៏ជាខេត្តមួយសម្បូរទៅដោយធនធានធម្មជាតិ មច្ឆាជាតិយ៉ាងសម្បូរបែប ខេត្តក៏មានអត្តសញ្ញាណ ត្រីប៉ាស៊ីអ៊ី និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តជាពិសេសវិស័យអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបញ្ជាក់ថា លើវិស័យអប់រំខេត្តមានវិទ្យាល័យចំនួន ៨ មានដូចជា៖

ក្រុងស្ទឹងត្រែង

-វិទ្យាល័យព្រះរាជបូជនីយកិច្ច
-វិទ្យាល័យ ហ៊ុនសែន ស្រែពោធិ
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អូរពងមាន់

ស្រុកថាឡាបរិវ៉ាត់

-វិទ្យាល័យព្រះគោ

ស្រុកសៀមបូក

-វិទ្យាល័យ ទួលវិទ្យាទួលវិជ្ជា
-វិទ្យាល័យ ហ៊ុន សែន ប្រឡាយ
.
ស្រុកសេសាន

-វិទ្យាល័យសេសាន

ស្រុកសៀមប៉ាង

-វិទ្យាល័យសៀមប៉ាង

ដោយឡែក​ ស្រុកបុរីអូរស្វាយសែនជ័យ នៅ​មិន​ទាន់​មាន​វិទ្យាល័យនៅ​ឡើយ​ទេ ហើយ​ខេត្ត​គ្រោង​បង្កើតវិទ្យាល័យ​មួយ​នៅ​ស្រុក​នេះ​ ដើម្បី​សម្រួល​ការ​ចូល​សិក្សា​របស់​សិស្ស​នុសិស្ស​និង​កូនចៅប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាននៅ​ពេល​ខាង​មុខ​នេះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ៤០ នាទីutes មុន

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

សេដ្ឋកិច្ច៥៦ នាទីutes មុន

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម