ព័ត៌មានជាតិ
អាជ្ញាធរសមត្ថកិច្ចចម្រុះ ខេត្តកំពង់ឆ្នាំង បង្ហាញលទ្ធផលចុះបង្ក្រាបបទល្មើសនេសាទរយៈពេល ៣ ខែ
នាយខណ្ឌរដ្ឋបាលជលផលលោក លីឡា នៅល្ងាចថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ នេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី ២២ ខែមិថុនាឆ្នាំ២០២២ អ្នកស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីជូនសមត្ថកិច្ចបានចំនួន ៥០៩គ្រឿង (ឆក់ក្តៅ ៤៦២ គ្រឿង និងឆក់ត្រជាក់៤៧គ្រឿង)និងដកហូតអួនហ៊ុម ចំនួន ៩វង់។

តាមរបាយការណ៍ របស់នាយខណ្ឌរដ្ឋបាលជលផលបង្ហាញថា ការប្រើប្រាស់ឧបករណ៍ នេសាទឆក់ត្រី៤ ករណី៖ គឺឃាត់ខ្លួនជនល្មើសចំនួន ៤នាក់ បញ្ជូនទៅតុលាការ (ប្រើឧបករណ៍ឆក់ត្រីចំនួន ២នាក់ និងទិញលក់ត្រីបានពីការប្រើឧបករណ៍ ឆក់ត្រី ចំនួន ២នាក់)។
បូមពង្រីង១ករណី មានជនសង្ស័យ២នាក់បញ្ជូនឈ្មោះទៅតុលាការ វត្ថុតាង ម៉ាស៊ីនបូមទឹក ចំនួន២គ្រឿង ទុយោ១៣ ម៉ែត្រ អួន ចំនួន១វង់។ ពង្រីកដីកសិកម្ម២ករណី មានជនសង្ស័យ២ នាក់ឃាត់ខ្លួនទៅតុលាការ និង១០ នាក់បញ្ជូនឈ្មោះ ទៅតុលាការ វត្ថុតាង គោយន្ត០១គ្រឿង ផ្ទៃដីពង្រីក ១៣,៥០ហិតា។

របាយការណ៍ដដែលលើកឡើងថា ការរុះរើបំផ្លាញចោល ចំនួន៩២ករណី ក្នុងនោះមាន របាំងសាច់អួនចំនួន ៤៨ ករណី មាន ២៤៦កន្លែង ប្រវែង១៦ ៨៨០ម។ របាំងស្បៃមុង ចំនួន ១៨ករណី មាន៩៣កន្លែងប្រវែង ៤០៦៥ ម៉ែត្រ។ សម្រាស់ចំនួន ២៥ករណី ស្មើ១៣៤កន្លែង ទំហំ ១៩២៦០ ម៉ែត្រការ៉េ។

លបកន្ទុយកណ្តុរចំនួន ១ ករណីមាន ៤០ ខ្សែ ប្រវែង ២៤០ ម៉ែត្រ។ ក្នុងនោះបានរុះរើបង្គោលចំនួន១៥ ២៨៥ ដើម បំផ្លាញចោលលូសាច់អួន ចំនួន ២៤៧ មាត់លូស្បៃមុង ចំនួន៨៦មាត់ និងអួនហ៊ុសម្រាស់ចំនួន ៣ វង់។
តាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងសមត្ថកិច្ចចម្រុះ និងបន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់ទៀតមិនអនុញ្ញាតឲ្យបទល្មើសនេសាទកើតមានយ៉ាងអាណាធិបតេយ្យទៀតឡើយ៕

អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច