Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ចាប់ដៃជាមួយអង្គការ​សំអាតទន្លេ​សមុទ្រ​ចុះប្រមូលសំរាម​តាមដងទន្លេបាសាក់ភូមិសាស្ត្រ​ច្បារអំពៅ

បានផុស

នៅ

រដ្ឋបាលខណ្ឌច្បារអំពៅ ​សហការជាមួយ​អង្គការសំអាតទន្លេសមុទ្រ នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ នេះ បានចុះបើកយុទ្ធនាការ​ចុះប្រមូលសំរាម ​សំអាតច្រាំងទន្លេបាសាក់​នៅភូមិសាស្ត្រ​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជាយុទ្ធនាបេសកកម្មសំអាតទន្លេជាប្រវត្តិសាស្រ្តរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៤-២៥ ខែមិថុនា ចាប់ពីម៉ោង ៧ ដល់ ម៉ោង ១០ ព្រឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ មានប្រសាសន៍ថា ការចុះបើកយុទ្ធនាការសម្អាតសំរាម​នៅតំបន់មាត់ទន្លេច្បារអំពៅនាព្រឹកនេះគឺផ្តោតសំខាន់ទៅលើការបញ្ចប់បញ្ហាសំរាម ដើម្បីជួយលើក​កម្ពស់ធនធាន​ធម្មជាតិ​ជីវជម្រុះ​នៅក្នុងទន្លេ ព្រមទាំងរួមចំណែកជួយបង្កើន ការយល់ដឹង​ដល់ប្រជា​ពលរដ្ឋដែលរស់នៅតាមដងទន្លេ និងសមុទ្រ ពិសេសផ្តោតលើការទុកដាក់វេចខ្ចប់សំរាមនៅតាមផ្ទះ​ឲ្យបានត្រូវ។

លោកអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ចំពោះបេសកកម្មនេះ ធ្វើឡើងដើម្បីជួយជំរុញ និង​បំផុសឲ្យមានការចូលរួមពីសាធារណជន ភាគីពាក់ព័ន្ធ ក្នុងគោលដៅធ្វើឲ្យពិភពលោកស្អាត គ្មានសំរាម និងចូលរួមសំអាតបរិស្ថានគ្រប់ទីកន្លែងគ្រប់ពេលវេលា។

យុទ្ធនាការ​នៅព្រឹកនេះ មានអាជ្ញាធរ ​ប្រជាពលរដ្ឋ សិស្សនិស្សិត ​ព្រះសង្ឃ ប្រមាណជាង ១០០ នាក់ ចូលរួម​ដើររើសសំរាម​តាមមាត់ច្រាំងដងទន្លេ​បាសាក់ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ៕

អត្ថបទ៖ ឌឿន ចាន់ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម