ព័ត៌មានជាតិ
បារាំងពិនិត្យលទ្ធភាពក្នុងការកែលម្អអាកាសយានដ្ឋានខេត្តបាត់ដំបង
បារាំង ចាប់អារម្មណ៍ការកែលម្អ ទៅលើគម្រោងដាក់ឱ្យដំណើរការឡើងវិញ អាកាសយានដ្ឋានបាត់ដំបង ដើម្បីរួមចំណែកលើកស្ទួយវិស័យដឹកជញ្ជូន និងទេសចរ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងរាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ដល់អាការចរណ៍ស៊ីវិលកែលម្អ អាកាសយានដ្ឋាបាត់ដំបង ឱ្យក្លាយទៅជាអាកាសយានដ្ឋាន ប្រភេទ4C ដែលមានកម្រិតស្មើនឹងខេត្តសៀមរាប ហើយបច្ចុប្បន្នក្រុមការងារកំពុងតែរៀបចំលើគម្រោងមួយនេះ។
លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ចាប់អារម្មណ៍ទៅលើគម្រោងដាក់ឱ្យដំណើរការឡើងវិញអាកាសយានដ្ឋានបាត់ដំបង ដែលនេះគឺជាផ្លូវមួយឈានទៅរកការដឹកជញ្ជូនកាន់តែមានភាពងាយស្រួល និងរួមចំណែកលើកស្ទួយនៅក្នុងវិស័យដឹកជញ្ជូននៅខេត្តបាត់ដំបង ឱ្យកាន់តែមានការរីកចម្រើន។
លោក ហ្សាក់ ប៉ឺឡេ ប្រទេសបារាំងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពូជា ក្នុងន័យ អភិវឌ្ឍឱ្យកាន់តែមានការរីកចម្រើន និងបន្តផ្សព្វផ្សាយដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគ ឱ្យមកខេត្តបាត់ដំបងកាន់តែច្រើនថែមទៀត។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ថ្លែងចំណាប់អារម្មណ៍បែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលខេត្តបាត់ដំបង នាពេលថ្មីៗនេះ។

ការស្ដារឡើងវិញនូវអាកាសយានដ្ឋាននេះ នឹងអភិវឌ្ឍពីអាកាសយានដ្ឋានប្រភេទ3C ទៅជាអាកាសយានដ្ឋានប្រភេទ4C ដោយផ្អែកទៅតាមតម្រូវការ និងធ្វើឱ្យមានភាពងាយស្រួល ដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទ Airbus ឬ Boeing អាចបើកជើងយន្តហោះមកទីរួមខេត្តបាត់ដំបងបាន ជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ។
សូមបញ្ជាក់ថា ព្រលានយន្តហោះខេត្តបាត់ដំបង បានចាប់ផ្តើមបើកដំណើរការដំបូងនាអំឡុងឆ្នាំ១៩៦៧ ដោយមានជើងហោះហើររវាងភ្នំពេញ-បាត់ដំបង ហើយត្រូវបិទដំណើរការទាំងស្រុងត្រឹមឆ្នាំ១៩៧៥ ខណៈរបបខ្មែរក្រហម កាន់កាប់អំណាច។ ក្រោយរបបនេះបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបងក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះ ក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះត្រូវបិទដំណើរការរហូតដល់បច្ចុប្បន្ន។ អាកាសយានដ្ឋាននេះ បានសាងសង់លើផ្ទៃដីជិត១ម៉ឺនហិកតា៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ