Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន ៥ ល្បីទុរេនឆ្ងាញ់​នៅកម្ពុជា

បានផុស

នៅ

ទុរេន ត្រូវបានអ្នកដាំចាត់ទុកជាស្តេចផ្លែឈើ ព្រោះមានរសជាតិឆ្ងាញ់ និងពេញនិយមនៅកម្ពុជា និងពិបាកក្នុងដាំដុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាថ្មី នឹងណែនាំឱ្យស្គាល់ខេត្តរបស់កម្ពុជា ចំនួន ៥ ដែលសម្បូរចម្ការទុរេន និងមានរសជាតិឆ្ងាញ់។ ខេត្តទាំង ៥នោះរួមមាន៖

១. ទុរេនខេត្តកំពត

ខេត្តកំពត គឺជាខេត្តដែលមានភាពល្បីល្បាញជាងគេថា មានផ្លែទុរេនឆ្ងាញ់ និងមានចម្ការដាំដុះច្រើន។ ពលរដ្ឋ តែងតែសួរអ្នកលក់រកទិញទុរេន ដែលនាំមកពីខេត្តកំពត ព្រោះពួកគេថា ទុរេន កំពត មានរសជាតិឈ្ងុយឆ្ងាញ់។ ទុរេន កំពតភាគច្រើនមានដាំ នៅស្រុកទឹកឈូ។

២. ទុរេនខេត្តបាត់ដំបង

​បើនិយាយពីខេត្តបាត់ដំបង ទុរេនស្រុក​សំឡូតគឺមាន​រសជាតិ​ឆ្ងាញ់ ​និងមាន​ភាព​ល្បី​ល្បាញ​នៅទូទាំង​ខេត្ត និងប្រទេស នរណាក៏ដោយឱ្យតែបាន​ទទួលទានហើយនឹងមាន​ការ​ជាប់​ចិត្ត​ ​បើបានទទួលទានម្តងហើយចង់​ទទួលទាន​ម្ដង​ទៀត​ មិន​ចាញ់​ទុរេន​​ខេត្ត​នានា​ប៉ុន្មាន​នោះ​ទេ​ ។ សម្រាប់​ប្រភេទ​ទុរេន​​​ដែល​ពលរដ្ឋ​​​ដាំក្នុងខេត្តនេះ ​មាន​ច្រើនប្រភេទដូចជា ឈុន​លី ​ម៉ានថង់​ ទុរេន​​ដូនតា​ ភូមិ​លី ​ជា​ដើម​ ។​

៣. ទុរេនខេត្តកោះកុង

ងាកទៅកាន់តែខេត្តកោះកុង នាភាគនិរតីវិញ ទុរេនដែលមានភាពល្បីល្បាញខាងរសជាតិឆ្ងាញ់ជាងគេមាន​នៅស្រុកថ្មបាំង ជាប្រភេទពូជម៉ាន់ថន ប្រសិនបើភ្ញៀវទេសចរណាដែលបានធ្វើដំណើរមកដល់​ស្រុកបុទុមសាគរនេះហើយ ពិតជាជាប់ចិត្តចេញពីក្លិនដ៏ឈ្ងុយឈ្ងុបនៃទុរេពូជម៉ាន់ថននេះបានឡើយ។

៤. ទុរេនខេត្តត្បូងឃ្មុំ

ខេត្តមួយដែលទើបបែកចេញពីខេត្តកំបពង់ចាមនេះ ក៏មានដំណាំទុរេនល្បីឆ្ងាញ់ដែរ ហើយទុរេនប្រចាំស្រុកតំបែរ គឺល្បីខ្លាំងណាស់ថាមានរសជាតិឆ្ងាញ់ ផ្អែមមុត បើបានភ្លក់ម្តងហើយចង់ភ្លក់ម្តងទៀតព្រោះក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយប្រជាកសិករភាគច្រើនបានដាំទុរេន ៣ ប្រភេទ ដូចជា ម៉ានថង វី ៦ និង មូសាំងឃីង ។

៥. ទុរេនខេត្តកំពង់ចាម

ធុរេនបែកអន្លងខេត្តកំពង់ចាម មានរសជាតិផ្អែមស្អិត សំបកស្ដើងគ្រាប់តូច និងមានរសជាតិផ្អែមឆ្ងាញ់។ ទុរេន កំពង់ចាមភាគច្រើន មានដាំនៅស្រុកស្ទឹងត្រង់។

កម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ហើយដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ ២០២១។

បច្ចុប្បន្នទុរេន មានគុណភាពល្អ លក់លើទីផ្សារកម្ពុជា ១គីឡូទាំងសម្បកតម្លៃចាប់ពី ២ម៉ឺន ទៅ២ម៉ឺន ៧ពាន់រៀល ទៅតាមទីតាំងផ្សេងៗគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម