ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះកុសុមៈ ប្រកាសព្យាបាលជំងឺភ្នែកជូនពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ
មន្ទីរពេទ្យព្រះកុសុមៈ បានប្រកាសពិនិត្យនិងព្យាបាលភ្នែកដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋដែលមានបណ្ណ ប.ស.ស ដើម្បីចូមរួមចំណែកលើកម្ពស់សុខភាពភ្នែកជូនពករដ្ឋឱ្យបានកាន់តែប្រសើរ។

នៅក្នុងពិធីបើកដំណើរការជាផ្លូវការផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:នៅថ្ងៃទី២៤មិថុនា លោក តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រកុសុម: (មន្ទីរពេទ្យលោកសង្ឃ) បាន អំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ដែលមានជំងឺភ្នែកជាពិសេសប្រជាពលរដ្ឋក្រីក្រដែលមានប័ណ្ណឬគ្មានប័ណ្ណសមធម៍ និងពលរដ្ឋដែលមានប័ណ្ណ ប.ស.ស នៅតាមខេត្តនានារួសរាន់អញ្ជើញមកព្យាបាលវះកាត់ភ្នែកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: រៀងរាល់ថ្ងៃពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ដោយឥតគិតថ្លៃ។

លោកប្រធានមន្ទីរពេទ្យបានបន្តថា នាពេលកន្លងទៅនេះការទទួលសេវាព្យាបាលជំងឺភ្នែកនេះនៅក្នុងមន្ទីរពេទ្យ គឺមានការខ្វ:ខាតក្រុមគ្រូពេទ្យជំនាញ និងឧបករណ៍ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទៅទទួលសេវានៅមន្ទីរពេទ្យផ្សេង។ ប៉ុន្តែឥលូវនេះមន្ទីរពេទ្យបានបើកដំណើរការជាផ្លូវការ ផ្នែកជំងឺភ្នែកដោយមានក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺភ្នែកបញ្ចប់ការសិក្សាពីក្រៅប្រទេស និងជាពិសេស មន្ទីរពេទ្យ បាន បំពាក់ឧបករណ៍បច្ចេកទេសសម្ភារបរិក្ខាវេជ្ជសាស្រ្តទំនើបៗនិងទាន់សម័យសម្រាប់ពិនិត្យនិងព្យាបាលជំងឺភ្នែកជូនអ្នកជំងឺ ដែលតម្លៃរហូតទៅដល់ជាង៤០ម៉ឺនដុល្លា សម្រាប់ពិនិត្យព្យាបាល និងវះកាត់ភ្នែកជូនបងប្អូនកាន់តែមានភាពជឿរជាក់ និងទុកចិត្តខ្ពស់។

លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ប្រធានគម្រោងផ្នែកភ្នែកនៃមន្ទីរពេទ្យព្រះកុសុម:បានបញ្ជាក់ថា គោលដៅសំខាន់នៃការព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:នេះ គឺដើម្បីផ្ដល់ភាពងាយស្រួល និងការយកចិត្តទុកដាក់ខ្ពស់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រពិតប្រាកដបានមកទទួលបានការពិនិត្យព្យាបាលនិងវះកាត់ភ្នែក
ដូចទៅនឹងប្រជាពលរដ្ឋដែលមានថវិកា និងជីវភាពមធ្យមឬខ្ពស់ដែរ ។

លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន បានបន្ថែមថា លទ្ធភាពនៃការពិនិត្យព្យាបាល និងវះកាត់ភ្នែក មន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសុម:នេះ គឺក្នុងមួយថ្ងៃៗ ក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺភ្នែក អាចពិនិត្យព្យាបាលអ្នកជំងឺ ពី១០០ ទៅ២០០នាក់
និងវះកាត់ ពី២០ ទៅ៣០ នាក់ហើយនិងត្រូវពង្រីកវិសាលភាពនៃព្យាបាលនិងវះភ្នែកនេះបន្ថែមដើម្បីបំពេញតម្រូវជូន
បងបង្ងូនប្រពលរដ្ឋដែលមានបញ្ហាភ្នែកនៅកម្ពុជា៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល