Connect with us

ព័ត៌មានជាតិ

ខេត្តកែប ផ្សព្វផ្សាយនីតិវិធីស្ដង់ដារ (SOP) សម្រាប់អាជីវកម្មវិស័យទេសចរណ៍

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២២​ មន្ទីរទេសចរណ៍ខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយជំរុញការអនុវត្តនីតិវិធីស្ដង់ដារអប្បបរមា​(SOP)​តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ និងការចាក់វ៉ាក់សាំង នៅផ្សារក្ដាមខេត្តកែប​ ក្រោមធីបតីភាព​ ឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណអភិបាលខេត្តកែប​។

លោក​ សោម​ ចិន្តា​ ប្រធានមន្ទីរទេសចរណ៍ខេត្ត​បានលេីកឡេីងថា​ អង្គភាពបម្រេីសេវាទេសចរនៅខេត្តកែប​ មានការប្រែប្រួលខ្លាំង​ បន្ទាបពីស្ថានភាពកូវីដ-១៩​ បានធូរស្រាល​។ ​ការអនុវត្តនីតិវិធីស្ដង់ដារអប្បបរមា​(SOP)​តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍​ បានធ្វេីអោយខេត្តកែប​មានកំណេីនភ្ញៀវទេសចរណ៍ជាលំដាប់​មកកម្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ម៉ែន​ សុធីរ​ ប្រធានមន្ទីរសុខាភិបាលខេត្ត​បានបញ្ជាក់ថា​ យុទ្ធនាការចាក់វ៉ាក់សាំង ពិតជាមានសារសំខាន់ណាស់​ សម្រាប់ការពារខ្លួនយេីងផ្ទាល់​ និងសង្គមជាតិទាំងមូល​ អោយមានភាពសាំ​ជាមួយជំងឺកូវីដ-១៩​។ សកម្មភាពជម្រុញ​ និង​ការផ្សព្វផ្សាយការអនុវត្តនីតិវិធីស្ដង់ដារអប្បបរមា​(SOP)​តាមគន្លងប្រក្រតីភាពថ្មី បានធ្វេីអោយប្រជាពលរដ្ឋទូទៅ​ នាំគ្នាមកទទួលការចាក់វ៉ាក់សាំង​ បានទាំងអស់គ្នា​។ បន្ថែមពីនេះ​រដ្ឋបាលខេត្ត​ដែលមានមន្ទីរសុខាភិបាលខេត្ត​ កំពុងយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញ​ និងដូសទី៥​ ជូនប្រជាពលរដ្ឋ​ដែលដល់ពេលវេលា​ត្រូវចាក់ផងដែរ​។

ថ្លែងក្នុងពិធីនោះ លោក​សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​មានប្រសាសន៍ថា បន្ទាប់ពីទទួលបានការផ្សព្វផ្សាយ​ពីក្រសួងទេសចរណ៍ ស្តីពីការដាក់ចេញ នូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី​ សម្រាប់ប្រតិបត្តិករទេសចរណ៍

ទន្ទឹមនឹងការបើកដំណើរការអាជីវកម្មទេសចរណ៍ឡើងវិញនេះ ការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ វិស័យទេសចរណ៍ នឹងក្លាយជាកត្តាចម្បង ដើម្បីរក្សាបាននូវស្ថេរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពភ្ញៀវ ជាតិ-អន្តរជាតិ ដើម្បីប្រែក្លាយពីការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់សេវាកម្មទេសចរណ៍ក្នុងខេត្តកែប​។​

លេីសពីនេះ លោក អភិបាល​ខេត្តក៏​បានណែនាំពីអនាម័យបរិស្ថានជុំវិញខ្លួន​ និងសហគមន៍របស់ខ្លួនអោយបានស្អាតល្អ​ ជាពិសេសបងប្អូនដែល​ ដល់វេលាត្រូវទៅទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យ​ និងមណ្ឌលសុខភាព​ ដែលនៅជិតបំផុត​៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម