ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលស្នើឱ្យក្រុមគ្រូពេទ្យកម្ពុជាខិតខំរៀនសូត្រពីបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗពីអ្នកជំនាញកូរ៉េ
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាលបានណែនាំឱ្យក្រុមគ្រូពេទ្យផ្នែកច្រមុះ ត្រចៀកនិងបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួងត្រូវខិតខំសិក្សារៀនសូត្រពីបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗពីសាស្ត្រាចារ្យមកពីសកលវិទ្យាល័យកូរ៉េដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ដើម្បីយកចំណេះនិងជំនាញទាំងនេះមកព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាពនិងគុណភាពខ្ពស់។

ថ្លែងក្នុងសិក្ខាសាលារួមកម្ពុជាកូរ៉េកលើកទី២ស្តីពីជំងឺត្រចៀក ច្រមុះនិងបំពង់ក នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ នៅសណ្ឋាគារហាយ៉ាតរីជិនស៊ីភ្នំពេញ លោកសាស្ត្រាចារ្យបានមានប្រសាសន៍ថា សិក្ខាសាលានេះគឺជាផ្នែកមួយនៃការបណ្តុះបណ្តាលធនធានមនុស្សរវាងគ្រូពេទ្យផ្នែកច្រមុះត្រចៀកបំពង់កជាមួយមជ្ឈមណ្ឌលសកលវិទ្យាល័យស៊ុនជុនយ៉ាងនៃសាធារណរដ្ឋកូរ៉េដើម្បីធ្វើការពិភាក្សាគ្នាផ្លាស់ប្តូរបទពិសោធន៍គ្នាហើយមានបញ្ហាអ្វីរួមគ្នារកដំណោះស្រាយសំដៅធ្វើយ៉ាងណាឱ្យក្រុមគ្រូពេទ្យនិងគិលានុប្បដ្ឋាកយើងកាន់តែមានសមត្ថភាពខ្ពស់និងមានភាពប៉ិនប្រសព្វ។
លោករដ្ឋមន្ត្រីបានស្នើឱ្យមន្ទីរពេទ្យព្រះអង្គឌួងធ្វើការសហការជាមួយសកលវិទ្យាល័យកូរ៉េតាមរយៈប្រព័ន្ធតេឡេម៉ាស៊ីនដើម្បីអាចឱ្យក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យអាចទំនាក់ទំនងជាមួយអ្នកជំនាញនិងវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យនៅកូរ៉េបាននៅពេលដែលមានបញ្ហាអ្វីមួយដើម្បីធ្វើការពិភាក្សាគ្នា។ចំណែកខាងកូរ៉េប្រសិនបើមានអ្វីផ្នែកវេជ្ជសាស្ត្រដែលថ្មីៗអាចផ្តល់ជូនមកគ្រូពេទ្យនៅកម្ពុជាបន្ថែមក្រៅពីការបញ្ជួនគ្រូពេទ្យទៅសិក្សាដោយផ្ទាល់នៅសកលវិទ្យាល័យកូរ៉េ។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្ទីរពេទ្យព្រះអង្គឌួងបញ្ជួនគ្រូពេទ្យជំនាញផ្នែកច្រមុះត្រចៀកនិងបំពង់កនៅតាមមន្ទីរពេទ្យតាមបណ្តាខេត្តដែលកូរ៉េបានកំពុងជួយសាងសង់ដើម្បីបង្កើនសមត្ថភាពគ្រូពេទ្យតាមខេត្តផ្នែកទាំងនេះឱ្យបានកាន់តែប្រសើរព្រោះថាវិស័យវេជ្ជសាស្ត្រមានការប្រែប្រួលឥតឈប់ឈរដែលគ្រូពេទ្យចាំបាច់បណ្តុះបណ្តាលដលម្បីធ្វើយ៉ាងណាដើរឱ្យទាននិន្នាការរីកចំរើនរបស់ពិភពលោក។
លោក គីម ខ្វាងវុក ប្រធានស្តីទីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំការិយាល័យប្រទេសកម្ពុជាបានមានប្រសាសន៍ថាគោលបំណងនៃសិក្ខាសាលាលើកទី ២ នេះគឺដើម្បីចែករំលែកនិងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកនិងជំនាញរបស់ប្រទេសនីមួយៗកម្ពុជាកូរ៉េនៅក្នុងវិស័យត្រចៀកច្រមុះនិងបំពង់កជាពិសេសក្នុងការពង្រីកប្រសិទ្ធភាពនៃការព្យាបាលរួមគ្នារវាងផ្នែកត្រចៀកច្រមុះនិងបំពង់ក ក្បាលនិងក ដោយប្រើវេជ្ជសាស្រ្តពហុជំនាញ។

លោកបានបន្តថារដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េបានផ្ដល់ជំនួយឥតសំណងនូវទឹកប្រាក់ចំនួន៨លានដុល្លារអាមេរិកសម្រាប់គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឈមណ្ឌលត្រចៀកច្រមុះនិងបំពងកនៅមន្ទីពេទ្យព្រះអង្គដួងដែលបានអនុវត្តចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២នេះហើយអគារត្រចៀកច្រមុះនិងបំពង់កមួយខ្នងដែលមានកម្ពស់ ៥ជាន់បានសាងសង់រួចរាល់ហើយនៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួងហើយអគារនេះបានបំពាក់សម្ភារៈទំនើបបំផុតចាំបាច់នានាដើម្បីពិនិត្យព្យាបាលនិងវះកាត់ធ្វើយ៉ាងណាដើម្បីបង្កើនគុណភាពសេវាកម្មក្នុងមន្ទីរពេទ្យឲ្យល្អប្រសើរមួយកម្រិតថែមទៀត។
លោកបានបន្តទៀតថាក្រៅពីលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេសនិងបុគ្គលិកទាំងអស់ត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាលនិងការផ្ទេរចំណេះដឹងនិងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ