Connect with us

ព័ត៌មានជាតិ

ជំនាញប្រកាសបង្ក្រាបបទល្មើស​នាំចូលស៊ុតសត្វមាន់- ទា ពីប្រទេសជិតខាង

បានផុស

នៅ

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានអះអាងថា ខ្លួនពុំដែលអនុញ្ញាតឱ្យមានការនាំចូលស៊ុត ពីប្រទេសជិតខាង ចូលកម្ពុជាឡើយ ហើយប្រកាសឱ្យមានការចូលរួមផ្ដល់ព័ត៌មាន ពីការនាំចូល ដើម្បីឈានដល់ការបង្រ្កាប។

ការអះអាងនេះ បានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ខ្លួន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ និងបន្ទាប់ពីមានការលើកឡើងពីការធ្លាក់ចុះតម្លៃស៊ុត នៅតាមតំបន់មួយចំនួន។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលអនុញ្ញាតជាគោលការណ៍ ឱ្យនាំចូលស៊ុត ពីប្រទេសជិតខាង ចូលមកទីផ្សារព្រះរាជា​ណា​ចក្រកម្ពុជាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានលើកឡើងថា ចំពោះតម្លៃស៊ុតទា សម្រាប់យកទៅភ្ញាស់ បើប្រៀបធៀបរវាងកម្ពុជា ជាមួយនឹងប្រទេសវៀតណាម គឺមានតម្លៃប្រហាក់ប្រហែលគ្នា ខណៈស៊ុតទា ធម្មតា មិនបង្កកំណើត នៅកម្ពុជា តម្លៃ២៨០រៀលក្នុង១គ្រាប់ ចំណែកនៅប្រទេសវៀតណាម តម្លៃ៣០០រៀល ក្នុង១គ្រាប់។

សេចក្តីប្រកាសព័ត៌មាន បានលើកឡើងទៀតថា ស្ថានភាពកូវីដ-១៩ ការផ្អាកកម្មវិធីជួបជុំ ធ្វើឱ្យតម្រូវការស៊ុត មានការកាត់បន្ថយជាអតិបរមា នៅពេលការចិញ្ចឹមបក្សីយកស៊ុត មានការកើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ពលរដ្ឋមួយចំនួនបែរមកបរិភោគត្រីជំនួសវិញ។

យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអះអាងថា ក្នុងករណីបានដឹងព័ត៌មានពីការនាំចូល ស៊ុតមាន់-ទា ពីប្រទេសជិតខាង ត្រូវរាយការណ៍ ដើម្បីក្រសួងចុះអន្តរាគមន៍បង្រ្កាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម