Connect with us

ព័ត៌មានជាតិ

​​​៥ខែ ដើមឆ្នាំនេះ​​ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ​ កើនឡើងជាង ៧៤៤ ភាគរយ

បានផុស

នៅ

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍សៀមរាប បាន​ឱ្យ “កម្ពុជាថ្មី” ដឹង​ថា​ សម្រាប់រយៈពេល ​៥ខែ ដើមឆ្នាំ២០២២ នេះ ខេត្តសៀមរាប​ទទួលបានភ្ញៀវទេសចរសរុបប្រមាណ​​ជាង ១​លាននាក់ ដែលចំនួននេះ បាន​កើនឡើង​ជាង ៧៤៤​​ភាគរយ​ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ​ហើយក្នុងនោះភ្ញៀវទេសចរជនជាតិចិនបាន​នាំមុខគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ូវ សេងកាក់ ​បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ទាំងនោះ ​ចែកតាមខែនីមួយៗរួមមាន៖

១- ខែមករា ឆ្នាំ២០២២ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរចំនួន ១២ ៨៥៩ នាក់ កើនឡើង ២២០,០៣ ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ​ ៤ ០១៨ នាក់។ ក្នុងនោះ​ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន​៤ ៣៥៩ នាក់ មានការកើនឡើង ២៥៩,៣៦ ភាគរយ​ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ចំនួន ​១ ២១៣ នាក់។ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ​ ៨ ៥០០ នាក់ មានការកើនឡើង​ ២០៣,០៣ ភាគរយ​ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ២ ៨០៥ នាក់។

២. ខែកុម្ភៈ ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួនប្រមាណ​ ៦៤ ៣០៤ នាក់ ថយចុះ​ ៤៣,៩២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ១១៤ ៦៨១ ​​នាក់។ ក្នុងនោះ​ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ​៧ ៣០៤ នាក់ មានការកើនឡើង​ ១៤៥,០២ ភាគរយ​ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន​២ ៩៨១ នាក់។ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ​៥៧ ០០០ នាក់ ថយចុះ ៤៨,៩៧ ភាគរយ​ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ១១១ ៧០០ នាក់​។

៣. ខែមីនា ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួនប្រមាណ ​២៩៧ ៦៧៧ នាក់ កើនឡើង ២៨ ៥៦២,៥២ ភាគរយ​ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ១ ០៣៨ នាក់​។ ក្នុងនោះ​ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ​៨ ១៧៧ នាក់ មានការកើនឡើង ២ ៧៣៩,២៤ ភាគរយ​ បើប្រៀបធៀប​នឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ចំនួន ​២៨៨ នាក់។ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ​២៨៩ ៥០០ នាក់ កើនឡើង ​៣៨ ៤៧៨,៦៦ ភាគរយ​ បើប្រៀប​ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ​៧៥០ នាក់។

៤. ខែមេសា ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួនប្រមាណ​ ៥៥០ ៣៦៣ នាក់ កើនឡើង​ ១ ១៩៦ ៣៤៥,៦៥ ភាគរយ​ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រ​មាណ​ ៤៦ នាក់ ។ ក្នុងនោះ​ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន​ ១៣ ៣៦៥ នាក់ កើនឡើង ២៨ ៩៥៤,៣៥ ភាគរយ​ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ​៤៦ នាក់។ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ​ ៥៣៧ ០០០ នាក់ កើនឡើង ​១០០ ភាគរយ​ ​បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន​០ នាក់។

៥. ខែឧសភា ឆ្នាំ២០២២ ខេត្តសៀមរាប​ទទួលបានភ្ញៀវទេសចរចំនួន​ ១០២ ៥៧៤ នាក់ កើនឡើង ៥ ៣៩៧,០០ ភាគរយ​ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ១ ៨៦៦ នាក់ ។ ក្នុងនោះ​ ភ្ញៀវទេសចរអន្តរជាតិមានចំនួន​ ១២ ៥៧៤ នាក់ មានការកើនឡើង​ ៥ ០១១,៣៨ ភាគរយ​ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន​២៤៦ នាក់។ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ​ ៩០ ០០០ នាក់ កើនឡើង ៥ ៤៥៥,៥៦ ភាគរយ​​ បើប្រៀប​ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ​១ ៦២០ ​នាក់។

សរុប​រយៈពេល​០៥ខែ ឆ្នាំ២០២២ នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ​១ ០២៧ ៧៧៩ នាក់កើនឡើង ​៧៤៤,៨៧ ភាគរយ​ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ​​១២១ ៦៤៩ នាក់។ ​ក្នុងនោះ​ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ​៤៥ ៧៧៩ នាក់ កើនឡើង ៨៥៩,៩២ ភាគរយ​ បើប្រៀបធៀប​នឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ​មានចំនួន ៤ ៧៧៤ នាក់  ហើយភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ​​៩៨២ ០០០ នាក់ មានការកើនឡើងចំនួន ​៧៤០,២១ ភាគរយ​ បើប្រៀបធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ​ ១១៦ ៨៧៥ នាក់​​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៧ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៥ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម