ព័ត៌មានជាតិ
ជប៉ុនស្នើកម្ពុជា បញ្ជូនទ័ពមួកខៀវ ចូលហ្វឹកហ្វឺនជំនាញវិស្វកម្ម នៅក្នុងវគ្គហ្វឹកហ្វឺនត្រីភាគី
ជប៉ុនស្នើឱ្យកម្ពុជាបញ្ជូនទ័ពមួកខៀវ ចូលរួមវគ្គហ្វឹកហ្វឺន ជំនាញវិស្វកម្ម នៅក្នុងវគ្គហ្វឹកហ្វឺនត្រីភាគី ជាមួយវៀតណាម។
ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាមួយលោកស្រី ម៉ាទូសាវ៉ា តូម៉ូកូ (Matuzawa Tomoko) នាយកកិច្ចសហប្រតិបត្តិការការពារ នៃផ្នែកគោលនយោបាយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។
ក្នុងជំនួបពិភាក្សាការងារនោះ លោក សែម សុវណ្ណនី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិជប៉ុន ដែលបានបន្តជួយសហការជាមួយកម្ពុជា ជាពិសេសជប៉ុនបានបញ្ជូនយោធាចារ្យរបស់ខ្លួនមកធ្វើការហ្វឹកហ្វឺន និងបណ្តុះបណ្តាល ដល់កងទ័ពមួកខៀវកម្ពុជា ដើម្បីបង្កើនសមត្ថភាពមុនចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅក្រៅប្រទេស។
លោក សែម សុវណ្ណនី មានប្រសាសន៍ថា រយៈពេល៤សប្តាហ៍ ជប៉ុនបានបណ្តុះបណ្តាលជំនាញវិស្វកម្ម តូប៉ូទៅដល់គ្រូបង្គោលកម្ពុជាចំនួន ១៥នាក់។
ចំណែកលោកស្រី ម៉ាទូសាវ៉ា តូម៉ូកូ (Matuzawa Tomoko) បានជម្រាបថា ជប៉ុននៅតែបន្តសហការជាមួយកម្ពុជាជាពិសេសលើវិស័យកងកម្លាំងរក្សាសន្តិភាព ដែលមានមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកស្រីបានលើកឡើងដែរថា នាពេលខាងមុខនេះ ជប៉ុន និងវៀតណាម នឹងធ្វើជាម្ចាស់ផ្ទះ នៃវគ្គហ្វឹកហ្វឺនត្រីភាគី ដូច្នេះស្នើឱ្យកម្ពុជាបញ្ជូនទ័ពមួកខៀវទៅចូលរួមវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មផងដែរ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់