ព័ត៌មានជាតិ
មន្ត្រីសុខាភិបាល៖ ស្ត្រីកម្ពុជា ៩៧ ភាគរយសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាល
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានលើកឡើងថា អត្រាការសម្រាលកូនរបស់ស្ត្រីកម្ពុជានៅមូលដ្ឋានសុខាភិបាលបានកើនឡើងដល់ ៩៧ ភាគរយ ខណៈអត្រានៃការសម្រាលកូនដោយឆ្មបជំនាញវិញមានរហូតដល់ទៅ ៩៩ ភាគរយនៅឆ្នាំ២០២១-២០២២ ដែលបណ្តាលមកពីប្រជាពលរដ្ឋមានជំនឿមកលើប្រព័ន្ធសុខាភិបាលរបស់រដ្ឋ។

ថ្លែងបើកសិក្ខាសាលាលើកទី២១ នៃសមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា ក្រោមប្រធានបទ “លើកកម្ពស់សុខភាពមាតា និងទារក” នៅព្រឹកថ្ងៃទី២៥ មិថុនានៅសណ្ឋាគារភ្នំពេញ លោកស្រីសាស្រ្តាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្តថា ការកើនឡើងនាំការសម្រាលកូននៅតាមមលដ្ឋានសុខាភិបាល និងការសម្រាលកូនដោយឆ្មបជំនាញនេះ ជាហេតុធ្វើឱ្យអត្រាមរណភាពមាតា ទារក បានថយចុះពី ១៧០ នៅឆ្នាំ២០១៤ មកនៅ ១៥៤ ក្នុងទារកកើតរស់ ១០០ ០០០ នាក់។

លោកស្រីសាស្រ្តាចារ្យ តាន់ វួចឆេង សង្ឃឹមយ៉ាងមុតមាំថា សមាគមសម្ភព និងរោគស្រី្តកម្ពុជា នឹងចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយអត្រាមរណៈឱ្យខាងតែបាននូវអត្រាគ្រោះថ្នាក់ និងស្លាប់របស់ម្តាយ និងទារក កុមារ នៅកម្ពុជា ដែលប្រឈមនឹងគ្រោះថ្នាក់នេះ។

លោកសាស្រ្តាចារ្យ គុំ កាណាស់ ជាប្រធានសមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតសមាគមនេះក្នុងគោលដៅដើម្បីលើកកម្ពស់មនសិកាជាតិ និងអន្តរជាតិ ព្រមទាំងបង្កើនស្មារតីទទួលខុសត្រូវ លើកិច្ចសហប្រតិបតិ្តការ និងការជឿនលឿន នៃវិទ្យាសាស្រ្តតាមការចូលរួមចំណែកបំពេញតួនាទី និងមុខដំណែងក្នុងសង្គមជាតិ និងអន្តរជាតិ ជំរុញឱ្យមានសន្ទុះកាន់តែខ្លាំងរាល់សកម្មភាពបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រតាមរយៈការចុះជួយពង្រឹងចំណេះដឹង និងចំណេះធ្វើ នៅនឹងកន្លែងធ្វើការងារ ក៏ដូចជាការជួបជុំគ្នាផ្នែកគរុកោសល្យ និងវិទ្យាសាស្រ្ត។

លោកសាស្រ្តាចារ្យ គុំ កាណាល់ បានបញ្ជាក់ទៀតថា សិក្ខាសាលានេះពិតជាប្រយោជន៍ណាស់សម្រាប់សមាជិក សមាជិកា សមាគមក្នុងការក្រេបយកចំណេះដឹងជុំវិញការលើកកម្ពស់សុខភាពមាតា និងទារក ក្នុងការដោះស្រាយឱ្យបានទាន់ពេលវេលា និងចេះដោះស្រាយនូវជំងឺរួមផ្សំដែលនឹងអាចកើតឡើងនៅពេលជាមួយគ្នា៕
អត្ថបទ៖ សំអឿន


-
KPT+២៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល