Connect with us

ព័ត៌មានជាតិ

លោក ញឹក ប៊ុនឆៃ៖ អ្នក​សង្កេតការណ៍ជាតិ អន្តរជាតិ មិនបាន​​រៀបចំឱ្យនិយាយ​ល្អ​ពី​កម្ពុជាទេ

បានផុស

នៅ

ប្រធានគណបក្ស ខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ​លើកឡើងថា អ្នកសង្កេ​ត​​​​ការណ៍​ជាតិ អន្តរជាតិ ដែល​បាន​ចូល​រួម​សង្កេតមើលដំណើការ​​បោះឆ្នោត​ជ្រើរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី​៥ នៅកម្ពុជា​កាលពីថ្មីៗនេះ មិនមែនជាមនុស្សដែលត្រូវបាន​គេរៀបចំ ដើម្បីឱ្យនិយាយល្អពីកម្ពុជានោះទេ ​ពីព្រោះបើពិនិត្យ​មើលទៅ​ បរិយាកាស នៃការបោះឆ្នោត​ ឃុំ សង្កាត់ នោះ វាដូចការវាយតម្លៃរបស់ពួកគេមែន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ញឹក ប៊ុនឆៃ ​​មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា៖ “ខ្ញុំយល់ថា អ្នកសង្កេតការណ៍ហ្នឹង វាអាចជាអ្នកសង្កេត​ការណ៍ត្រឹមត្រូវ ពីព្រោះមើលមែនទែនទៅ វាឃើញបរិយាកាស​ហ្នឹង វាអ៊ីចឹងមែន វាអត់​មានឃើញអំពើហិង្សាអីដូចមុនៗទេ ឬមានស្លាប់មនុស្សមានស្អីអ៊ីចឹង វាអត់មានទេ ហើយដំណើរ​ការឃោសនានោះទៀត វាដំណើរការទៅដោយរលូន”។

ទោះជាយ៉ាងណា លោក ញឹក ប៊ុនឆៃ​ បានអះអាងថា មានករណី​មិនប្រក្រតី​ខ្លះដែរ តែសម្រាប់គណបក្សរបស់លោក ភាពមិនប្រក្រតីទាំងនោះ ត្រូវបាន​​ដោះស្រាយចប់មិនមានអ្វីជាដុំ​កំភូន​ទេ ដោយសាតែ​ក្រុម​ការងារគណបក្សរបស់លោក​មានទំនាក់ទំនង​ល្អជាមួយ ​​​អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ជាដើម​ ហើយក៏មាន​​ទំនាក់ទំនងគ្នាល្អជាមួយ SEC និង PEC ដែរ​។

លោកថា គណ​បក្ស​របស់លោក ​មានប្រមាណ ១០ករណី​ដែរ ប៉ុន្តែត្រូវបានដោះស្រាយចប់។ លោក​បញ្ជាក់​ទៀត​ថា ​កន្លែង​ខ្លះវាជាកំហុស​ក្រុមការងាររបស់​លោក ដោយសារ​គណបក្ស​លោកជា​គណ​បក្ស​ថ្មី​ ក្រោយពីមានបញ្ហាមក រចនាសម្ព័ន្ធមួយចំនួនត្រូវបានបាត់បង់ ហើយ​ត្រូវរៀបចំថ្មី ដូច្នេះគាត់មិនសូវយល់​អំពីនីតិវិធីបោះឆ្នោត​ តែករណីខ្លះ ក៏មកពី SEC និង PEC ដែរ គាត់នៅ​​​ខ្ចី ឬនៅថ្មី ​មិនសូវយល់នីតិវិធី​ធ្វើការ តែនៅពេលមានឧបសគ្គ ​ការដោះស្រាយ​​មានការយោគយល់គ្នា។​

​សម្រាប់បរិយាកាសទាំងមូល នៃការបោះឆ្នោត​កន្លងមកនេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ទោះបីជាមានការចោទប្រកាន់ពីគណបក្សខ្លះ ទាក់ទងទៅនឹង​ការទិញបេក្ខជន អំពើហិង្សា ឬការគាបសង្កត់ណាមួយក៏ដោយ។ លោកថា រាល់ការបោះឆ្នោតតែងតែមានបន្តិចបន្តួច បក្សនេះទិញបក្សនោះ បក្សនោះទិញបក្សនេះ ចៀសមិនផុតទេ ​ប៉ុន្តែករណីនេះ វាមានតិចតួចណាស់​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥៤ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម