Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភ​ថវិកា ១០​លាន​រៀល​ភ្លាម​ដល់​កីឡាករ ឡុង ជិន សង់ផ្ទះ​ក្រោយ​ខ្យល់​ខ្លាំង​បាក់​រំលំ​ខ្ទិច​អស់

បានផុស

នៅ

ផ្ទះ​កីឡាករ ឡុង ជិន បាន​បាក់​រលំ​ខ្ទិច​អស់​ដោយ​គ្រោះធម្មជាតិ គឺ​ខ្យល់​ខ្លាំងពេក កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ ស្ថិតនៅ​ក្នុងភូមិ​អន្លង់​ខ្លែង ឃុំ​សំបូរ​មាស ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ភ្លាមៗ​មិន​បង្អង់​យូរ​លោក​ឧកញ៉ា ឡេង ប្រុស និង​លោកជំទាវ បាន​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ១០​លាន​រៀល ដើម្បី​សង់ផ្ទះ​ឡើងវិញ​ជូន​គ្រួសារ កីឡាករ ឡុង ជិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​វីដេអូ​ប្រមាណ​ជាង ៣០​វិនាទី កីឡាករ ឡុង ជិន បាន​សម្តែង​ការ​ថ្លែង​អំណរ​អរគុណ​ជូន​ចំពោះ​លោក​ឧកញ៉ា ឡេង ប្រុស និង​លោកជំទាវ វ៉ន សុ​មេ​តា ដែល​បាន​ឧបត្ថម្ភ​ថវិកា ១០​លាន​រៀល ក្នុង​ការជួយ​សាងសង់​ផ្ទះ​ឲ្យ​លោក​បាន​ស្នាក់នៅ​បន្តទៀត​។

សូម​ស្តាប់​ការលើកឡើង​របស់​កីឡាករ ឡុង ជិន​៖

​អ្នកលេង គុន ខ្មែរ ឡុង ជិន គឺជា​កីឡាករ​ប្រដាល់​ម្នាក់​ដែល​ឈរលើ​សង្វាន់​ជាង ១០​ឆ្នាំ ហើយ​កំពុង​ទទួលបាន​ប្រជាប្រិយភាព ពី​អ្នក​និយម​គុន​ខ្មែរ ខណៈដែល​លោក​ក៏​ធ្លាប់ជា​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​នៅ​ស្ថានីយ៍ទូរទស្សន៍ PNN ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម