ព័ត៌មានជាតិ
មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព រាជធានីភ្នំពេញ សម្រេចការសាងសង់បានជាង៣០%
មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព រាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញរហូតមកដល់ពេលនេះ សម្រេចការសាងសង់បានប្រមាណជាង៣០% ហើយ។

បើតាមតំណាងក្រុមហ៊ុនសាងសង់ មណ្ឌលព្យាបាលនេះ មានអគារសរុបចំនួន០៩អគារក្នុងនោះអគារព្យាបាលចំនួន០៧ អគាររដ្ឋបាលចំនួន០១ អគារបុគ្គលិកចំនួន០១។ មណ្ឌលនេះ សាងសង់លើផ្ទៃដីទំហំជិត ៨ហិចតា ដែលមានគ្រែសរុបចំនួន១១.០០០គ្រែ។
លោកស្រី វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាលអមដំណើរលោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាលចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាពកាលពីថ្ងៃទី២៤ មិថុនា បាន

សំណូមពរដល់ក្រុមហ៊ុន ពន្លឿនការសាងសង់ ដោយត្រូវសម្រេចឲ្យសាងសង់ឲ្យរួចរាល់នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ចំពោះអគារចំនួន០៥ និងអគារនៅសល់ចំនួន០៤ ទៀត នឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៣។
លោកស្រីបានបញ្ជាក់ថា អគារដែលគម្រោងនឹងសាងសង់រួចរាល់នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន អគារព្យាបាលអ្នកជំងឺចំនួន០២អគារ អគារសង្រ្គោះបន្ទាន់ចំនួន០១ អគារ ផ្នែករដ្ឋបាលចំនួន០១ និងអគារសម្រាប់ក្រុមគ្រូពេទ្យព្យាបាលស្នាក់នៅចំនួន០១ ដើម្បីអាចដំណើរការទទួលអ្នកជំងឺបាន ព្រមទាំងអាចមានលទ្ធភាពទទួលអ្នកជំងឺកូវីដ-១៩ ក្នុងករណីមានឆ្លងរាលដាលដែលបង្កដោយវីរុសកូវីដ-១៩ និងមេរោគបម្លែងថ្មី ក្នុងទ្រង់ទ្រាយណាមួយជាយថាហេតុ។
មណ្ឌលព្យាបាលនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយ និងដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នឹងមានបំពាក់នូវសម្ភារបរិក្ខារវេជ្ជសាស្រ្ត។
មណ្ឌលព្យាបាលជំងឺកូវីដ ១៩ តេជោសន្តិភាពរាជធានី-ភ្នំពេញត្រូវបានបើកដំណើរការសាងសង់ជាផ្លូវការកាលពីថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ២០២២៕សំអឿន



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ