ព័ត៌មានជាតិ
រូបសំណាកព្រះស្កន្ទគង់លើក្ងោករំពឹងស្រូបទាញទេសចរបន្ថែមទៀត ក្រោយដំឡើងរួច
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦មិថុនានេះថា រូបសំណាក ព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នឹងសាង សង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកបានបន្តថា រូបសំណាកព្រះស្កន្ទគង់លើក្ងោកនេះ គឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀត ដែលត្រូវបានកសាងលើទឹកដី នៃខេត្តព្រះសីហនុ។
លោក ឃាង ភារម្យ បានបន្តទៀតថា រូបសំណាក៣ផ្សេង ទៀតនោះរួមមានរូបបដិមា«ព្រះថោងនាងនាគ» រូបបដិមាព្រះឧមា-មហេសូរ និងរូបបដិមាសីហរាជមុខបី ។
បើតាមអ្នកនាំពាក្យខេត្តព្រះសីហនុ ការសាងសង់រូបសំណាកទាំងនេះ គឺជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា ខេត្តជាប់សមុទ្រនេះផងដែរ។
គួរបញ្ជាក់ថា រូបបដិមាព្រះឧមា-មហេសូរមាន កម្ពស់៩ ម៉ែត្រ ដំឡើងនៅលើរង្វង់មូលមហាវិថីឆ្នេររាម ស្ថិតនៅទីប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីរាម ហើយនៅពេលដាក់លើបល្ល័ង្គកម្ពស់៨,៥ម៉ែត្រ សរុបកម្ពស់១៧,៥ម៉ែត្រ។
រូបបដិមាសីហរាជមុខបី កម្ពស់៩ម៉ែត្រ ដំឡើងនៅរង្វង់មូលសីហរាជមុខបី ស្ថិតនៅទីប្រសព្វគ្នារវាងវិថីជោត្តញ្ញាណ លេខ៧០១ នឹងផ្លូវជាតិលេខ៤ ហើយនៅពេលដាក់លើបល្ល័ង្គកម្ពស់៦,៤៣ម៉ែត្រ សរុបកម្ពស់១៥,៤៣ម៉ែត្រ។
ចំណែករូបបដិមាព្រះស្កន្ទ កម្ពស់ ៦,១៨ ម៉ែត្រដំឡើងនៅត្រីកោណប្រសព្វព្រះស្កន្ទ ស្ថិតនៅទីប្រសព្វគ្នារវាង វិថីតេជោនឹងវិថី២ធ្នូហើយនៅពេលដាក់លើបល្ល័ង្គ កម្ពស់៦,១៨ម៉ែត្រ សរុបកម្ពស់១២,៣៦ ម៉ែត្រ។
រូបបដិមាព្រះថោងនាងនាគ កម្ពស់២១ម៉ែត្រដំឡើងនៅរង្វង់មូលមហាវិថីជំទាវម៉ៅ ស្ថិតនៅទីប្រសព្វគ្នារវាង មហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម ហើយនៅពេលដាក់លើបល្ល័ង្គកម្ពស់៦,៤៣ម៉ែត្រ សរុបកម្ពស់ ២៧,៤៣ ម៉ែត្រ ហើយរូបបដិមានេះមានតម្លៃជាង ១ លានដុល្លារ។
បើតាមលោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ធ្លាប់បានមានប្រសាសន៍ថា រូបសំណាក ទាំង៤នេះ ត្រូវបានចំណាយថវិកាសម្រាប់ធ្វើ អស់ជាង ២លានដុល្លារអាមេរិក ។ រូបសំណាកព្រះសីហរាជមុខ៣ ព្រះឧមា-មហេសូរ និង រូបសំណាកព្រះថោង នាងនាគ ត្រូវបានធ្វើពុម្ព នៅស្រុកខ្មែរហើយ ចាក់ស្ពាន់នៅប្រទេសចិន។ ចំណែករូបព្រះស្កន្ទ ត្រូវបានធ្វើទាំងស្រុងក្នុងប្រទេសកម្ពុជា៕ សំអឿន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ