Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង ណែនាំដល់អ្នកជាប់គ្រឿង​ញៀន ទៅទទួលសេវាព្យាបាល និងស្ដារនី​តិសម្បទា

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់អាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់ ត្រូវលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀន ឱ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទា ដើម្បីធ្វើ​យ៉ាងណា​ឱ្យពួកគេចៀសឆ្ងាយពីគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចថ្លែងបែបនេះ នៅក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀន​ក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ឱ្យដឹងថា ពាក់ព័ន្ធនឹងការពង្រឹងយន្តការជាប្រព័ន្ធពីថ្នាក់រាជធានី-ខេត្ត ដល់ថ្នាក់ក្រុង ខណ្ឌ ស្រុក និងឃុំ/សង្កាត់ គឺជាការងារចាំបាច់ និងត្រូវតែធ្វើឱ្យបាន ព្រោះបើគ្មានយន្តការត្រឹមត្រូវ និងច្បាស់លាស់ទេនោះ ការដឹកនាំ គ្រប់គ្រង និងដូចជាការផ្តល់សេវាផ្សេងៗក៏មានការលំបាក និងពុំមាន​ប្រសិទ្ធភាពដែរ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «បន្ថែមលើការពង្រឹងយន្តការ ពិសេសយន្តការសម្រាប់ជួយផ្តល់​ការសម្រប​សម្រួលគាំទ្រ លើកទឹកចិត្ត និងជំរុញអ្នកញៀនគ្រឿងញៀនឱ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទា។ គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គួរបង្កើនសកម្មភាពរបស់ខ្លួន ក្នុងការដឹកនាំ និងតម្រង់ទិស ដូចជា ការជួបប្រជុំ ការរៀបចំឯកសារគោលពាក់ព័ន្ធសំខាន់ៗ ការចុះតាមដាន និងវាយតម្លៃ»។

សម្ដេចក្រឡាហោម បានបន្ដថា ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងនៅតាមមជ្ឈមណ្ឌលជាតិមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋ និងឯកជន ក៏ដូចជា ការផ្តល់សេវានៅតាមមណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក មន្ទីរជាតិ មានសុក្រឹត្យភាព និងមានប្រសិទ្ធភាព ពិសេសមានភាពជឿជាក់ ដែលអាចទាក់​ទាញឱ្យអ្នកញៀនគ្រឿងញៀន ឬក្រុមគ្រួសារ ចង់មកទទួល ឬចង់បញ្ជូនកូនចៅ ឱ្យមកទទួលការព្យាបាល និងស្តារនីតិសម្បទា។

ជាមួយគ្នានេះ គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គួរធ្វើការពិនិត្យ និងដោះស្រាយឱ្យបាននូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការបញ្ជូនអ្នកញៀនគ្រឿងញៀន ឱ្យទៅទទួលយកសេវាព្យាបាល និងស្តារនីតិសម្បទា ដែលកន្លងមកនេះ ច្រើនមានការមើលបំណាំគ្នា និងលើកយកបញ្ហាច្បាប់ធ្វើជារនាំង ដែលបញ្ហានេះ គួរត្រូវបានសម្រួល ពិសេសគួរត្រូវបានលើកទឹកចិត្តតាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ/សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យមូលដ្ឋានមានលទ្ធភាព ក្នុងការលើកទឹកចិត្ត និងបញ្ជូនអ្នកញៀនគ្រឿងញៀនឱ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទាទាំងនៅតាម សហគមន៍ នៅតាមមណ្ឌល បណ្តោះអាសន្ន និងនៅមជ្ឈមណ្ឌលជាតិ។ នេះបើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ៣៣ នាទីutes មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ៤៩ នាទីutes មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ត្រាំ ថា ពូទីន និងហ្សេលេនស្គី ត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រួចហើយ

ប ស ស
ព័ត៌មានជាតិ៥៩ នាទីutes មុន

ប ស ស ផ្តល់ប្រាក់ឧបត្ថម្ភរដ្ឋាភិបាលដល់សមាជិកជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាង១លាន២សែននាក់

Sokha Hotels

ព័ត៌មានពេញនិយម