Connect with us

ព័ត៌មានជាតិ

អតីត​មូលដ្ឋាន​ទ័ព​ខ្មែរ​ក្រហម បង្កើត​វិទ្យាល័យ​មួយ​ទៀត សម្រួល​សិស្ស​ឆ្ងាយ​ជិត​បាន​ចូលរៀន

បានផុស

នៅ

​អតីត​តំបន់​មូលដ្ឋាន​ខ្មែរ​ក្រហមនៅ​ស្រុក​ឱរ៉ាល់ បាន​បង្កើត​វិទ្យាល័យ​ថ្មី​មួយ​ទៀត​ដើម្បី​​បង្ខិត​សេវាអប់រំ​មកកៀកមូលដ្ឋាន​របស់ប្រជាពលរដ្ឋ។

លោក ថន ថារិន ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្ត​កំពង់ស្ពឺ​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរសព្ទ​ថា នៅ​ខេត្ត​កំពង់ស្ពឺ​មាន​វិទ្យាល័យ ២៥ កន្លែង។ ដោយឡែក​ស្រុក​ឱរ៉ាល់ មាន​វិទ្យាល័យ​​តែ​មួយ​កន្លែង ខណៈភូមិសាស្រ្ត​​​ស្រុក​​អតីត​មូលដ្ឋាន​​របស់​ទ័ព​​ខ្មែរ​ក្រហមនៅ​ឆ្ងាយ​ខ្វះ​ខាត​សាលា​រៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា វិទ្យាល័យ​បន្ទាយប្រណាក ដែល​បង្កើត​ថ្មី​​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​កាត់បន្ថយ​អត្រា​បោះបង់ចោល​ការសិក្សា​រប​ស់​សិស្សានុសិស្ស​នៅក្នុង​តំបន់​។

បើ​តាម​លោក​ប្រធាន​មន្ទីរ វិទ្យាល័យ​បន្ទាយប្រណាក ទើប​បើក​ដំណើរការ​ឆ្នាំ​សិក្សាថ្មី ២០២១-២០២២ នេះ​ទេ ហើយ​កន្លងទៅ​ក៏​មានការ​​ជួយ​​​គាំទ្រ​ពី​សប្បុរសជនក្នុង​ការ​សាងសង់​អគារ​សិក្សា​មួយចំនួន​។

បើ​តាម​ឯកសារ​របស់មន្ទីរអប់រំ យុវជននិងកីឡា​ខេត្ត​កំពង់​ស្ពឺ វិទ្យាល័យ​ទាំង ២៥ កន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ​មាន​ឈ្មោះ​ដូចជា៖

ក្រុង​ច្បារមន

-វិទ្យាល័យ​កំពង់ស្ពឺ

-វិទ្យាល័យ សុខាផល្លី

ស្រុក​ឧត្តុង្គ

-វិទ្យាល័យ ហ៊ុន សែន បាត់ដឹង

-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល់

-វិទ្យាល័យ ឧត្តុង្គ

-វិទ្យាល័យ វាលពង់

ស្រុក​ថ្ពង

-វិទ្យាល័យ ហ៊ុន សែន អន្លង់ជ្រៃ

-វិទ្យាល័យ ហ៊ុន សែន សំរោង

ស្រុក​ភ្នំស្រួច

-វិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច

-វិទ្យាល័យ ត្រែង​ត្រយឹង

-វិទ្យាល័យ បណ្ឌិត​ឡុង​សៀម

ស្រុក ឱរ៉ាល់

-វិទ្យាល័យ សម្តេច ជា ស៊ីម ឱរ៉ាល់

-វិទ្យាល័យ បន្ទាយប្រណាក

ស្រុក​បរសេដ្ឋ

-វិទ្យាល័យ សម្តេច​ឪ​សម្តេច​ម៉ែ​បរសេដ្ឋ

-វិទ្យាល័យ ២៤ កញ្ញា

-វិទ្យាល័យ ស្លាប​លែង

-វិទ្យាល័យ ហ៊ុន សែន មង្គល​បពិត្រ

ស្រុក​គង​ពិសី

-វិទ្យាល័យ ព្រះ​បិតា​ឯករាជ្យ

-វិទ្យាល័យ ព្រះ​ឧត្តម​សានមុនី​ជង្រុក

-វិទ្យាល័យ ហ៊ុន សែន ជ្រៃហូរ​ព្នៅ

-វិទ្យាល័យ ទ័ព​មាន​ជ័យ

ស្រុក​សំរោងទង

-វិទ្យាល័យ ហ៊ុន សែន ចំបក់

-វិទ្យាល័យ ឌី​ប៉ុក

-វិទ្យាល័យ សម្តេច​ហ៊ុន សែន រលាំង​ឈូក

-វិទ្យាល័យ ហ៊ុន សែន អង្គ​មេត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ៤១ នាទីutes មុន

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

សេដ្ឋកិច្ច៥៧ នាទីutes មុន

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម