ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច ៖ គ្មានការបញ្ឈប់ ឬផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនោះឡើយ
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសរៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្មានការបញ្ឈប់ ឬផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម ២ឆ្នាំនោះឡើយ ពោលគឺនៅតែបន្តដដែល មិនដូចពាក្យចាមអារ៉ាមដើរបំផុសគ្មានការពិតនោះទេ។ ចំណែកឯកម្មវិធីជំនួយសង្គមផ្សេងៗទៀត ក៏រាជរដ្ឋាភិបាលនៅបន្តជួយរហូត។

ជាក់ស្ដែងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទើបតែអនុវត្តកម្មវិធីឧបត្ថម្ភសាច់ របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីជំនួយសង្គមផ្សេងៗទៀតដដែលយ៉ាងរលូននាថ្ងៃទី ២៤ ឧសភា២ឆ្នាំ ២០២២ថ្មីៗនេះ ហើយកំពុងបន្តឧបត្ថម្ភសាច់ប្រាក់សម្រាប់ជុំទី ៩ លើកទី ៣ ពីថ្ងៃទី២៥ មិថុនា ដល់ថ្ងៃទី ២៤ កក្កដាឆ្នាំ ២០២២ទៀតរយៈពេល ៣០ថ្ងៃ គ្មានពន្យាពេលម្តងណាឡើយ។ នេះជាការលើកឡើងរបស់លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២។

លោក ឈួរ សុបញ្ញា បានថ្លែងថា ទិសដៅអត្ថិភាពរបស់រាជរដ្ឋាភិបាល គឺនៅតែបន្តសកម្មភាពចុះចាត់ចែងពិនិត្យ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីពន្លឿនការអនុវត្ត និងបញ្ជៀសផលប៉ះពាល់នានាសម្រាប់ជនងាយរងគ្រោះដដែល គ្មានការបញ្ឈប់ដូចពាក្យចាមអារ៉ាមនោះឡើយ។ លោកអះអាងថា ពាក្យចាមអារ៉ាមដែលដើរបំផុសតាមមូលដ្ឋាននាពេលថ្មីៗនេះ ជាការអុចអាលដើម្បីកេងចំណេញផ្នែកនយោបាយខ្លួនឯង ហើយបង្ខូចកិត្តិយសរាជរដ្ឋាភិបាលតែម្ដង ជាពិសេសនារដូវកាលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងមកថ្មីៗនេះ។

ជាមួយគ្នានេះដែរ ក្រសួងសង្គមកិច្ច តែងតែចុះតាមដានគ្រប់ពេល ជុំវិញភាពមិនប្រក្រតីណាមួយកើតឡើង ក្នុងសកម្មភាពផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រសិទ្ធការងារកាន់តែល្អប្រសើរពិសេសមានសុក្រិតភាពទៀតនោះ ក្រសួងបានតម្រូវឲ្យក្រុមការងារ របស់មន្ទីរសង្គមកិច្ចខេត្តរាជធានីបន្តចុះចាត់ចែងពិនិត្យ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីពន្លឿនការអនុវត្ត និងផលប៉ះពាល់នានា នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ជនងាយរងគ្រោះស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តែម្ដង។ ដូច្នោះសូមបងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ទៅទទួលសាច់ប្រាក់ ៣០ថ្ងៃបន្តទៀត ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅតាមូលដ្ឋាន ដែលធ្លាប់បើកសាច់ប្រាក់សម្រាប់ជុំទី ៩ លើកទី ២ ហើយកំពុងបន្តឧបត្ថម្ភសាច់ប្រាក់សម្រាប់ជុំទី ៩លើកទី ៣ ពីថ្ងៃទី ២៥ មិថុនា ដល់ថ្ងៃទី ២៤ កក្កដាឆ្នាំ ២០២២ទៀត រយៈពេល ៣០ថ្ងៃ គ្មានពន្យាពេលម្តងណាឡើយ៕
អត្ថបទ៖ វិមាន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង