ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អរគុណដល់ពលរដ្ឋដែលបានជឿទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជនទទួលបានជោគជ័យ
លោកជំទាវ ម៉ែន សំន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជោគជ័យទាំងស្រុង។ លោកជំទាវ ម៉ែន សំន ថ្លែងបែបនេះខណៈអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ដែលពិធីនេះបានរៀបចំឡើងនៅឯស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២។

លោកជំទាវ ម៉ែន សំអន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋានខេត្ត ក្រុង ឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាននៃខេត្តស្វាយរៀង ដែលកន្លងមកបានសហការគ្នាយ៉ាងល្អ ដោយបានខិតខំយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធានផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើន។

បន្ថែមលើសពីនេះ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ៨០ ឃុំ សង្កាត់ នៃខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះ ក្នុងការការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នា ២០២២កន្លងទៅនេះ។
លោកជំទាវ ក៏បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ និងក្រុមការងារចុះជួយក្រុង ស្រុក នៃខេត្តស្វាយរៀង ដែលបានរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ខិតខំបំពេញការងារដោយឆន្ទៈមុះមុត ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលនាំឲ្យប្រជាពលរដ្ឋ មានការជឿជាក់ លើការដឹកនាំរបស់គណបក្ស រហូតនាំមកនូវភាពជោគជ័យ ជូនគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវបានធ្វើការបូកសរុបវាយតម្លៃអំពីចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងដាក់ចេញនូវទិសដៅអនុវត្តបន្តមួយចំនួន ដល់គណបក្សទូទាំងខេត្ត ដើម្បីឈានឆ្ពោះទៅកាន់ការងារបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ នាពេលខាងមុខ ឲ្យកាន់តែទទួលជោគជ័យបន្ថែមទៀត។
លោកជំទាវ បានបញ្ជាក់ថា លទ្ធផលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិទី ៥នេះ គឺជាសក្ខីភាពដែលបានបញ្ជាក់យ៉ាងច្បាស់ ពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយការជឿ ទុក ចិត្ត គោរព ស្រឡាញ់ និងផ្ញើរជោគវាសនារបស់ខ្លួន លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារថែរក្សាសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត។

លោកជំទាវ ម៉ែន សំអន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ៨០ ឃុំ សង្កាត់ នៃខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះ ក្នុងការការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ។
បន្ថែមពីនេះ លោកជំទាវបាន បានគូសបញ្ជាក់ថា «ទន្ទឹមនឹងជ័យជំនះនេះ យើងទាំងអស់គ្នាត្រូវប្រឹងប្រែងបន្ថែមទៀតទ្វេរដង និងរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍភូមិ ឃុំ សង្កាត់ ស្រុក ក្រុង របស់យើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការប្រព្រឹត្តនូវធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បន្តជួយដោះស្រាយរាល់បញ្ហាប្រឈមនានា និងគ្រប់បញ្ហានៃការលំបាកជូនប្រជាពលរដ្ឋ ការផ្ដល់សេវាគាំពារសុខមាលភាពជូនប្រជាជន រួមគ្នាដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាបញ្ចៀសឲ្យបាននូវការថ្នាំងថ្នាក់ របស់ប្រជាជនមកលើអាជ្ញាធរមូលដ្ឋានរបស់យើង»។
សូមបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ នេះ ខេត្តស្វាយរៀងទទួលបាន៖ * ប្រជាជនមានឈ្មោះក្នុងបញ្ជី សរុប ៣៩១.៦២២នាក់ បានមកបោះឆ្នោត សរុប ៖ ៣៣៤.៣៧៧នាក់ ស្មើនឹង ៨៥.៣៨%
* សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលបាន ២៤៥.១៦៤សំឡេង ទទួលបានអាសនៈ ៤១៨អាសនៈ ស្មើនឹង៨០.៦៩%
* បានទទួលជាមេឃុំ-ចៅសង្កាត់ ៨០ឃុំ-សង្កាត់ ទូទាំងខេត្ត
*បានទទួលជាជំទប់ទី ១ ចៅសង្កាត់រងទី ១ ទាំង ៨០ឃុំ-សង្កាត់
*បានទទួលជាជំទប់ទី ២ ចៅសង្កាត់រងទី ២ ចំនួន ១៤ ឃុំ-សង្កាត់
* ក្នុងនោះគណបក្សប្រជាជនកម្ពុជា ឈ្នះដាច់ចំនួន១៤ ឃុំ/សង្កាត់ រួមមាន ៖ ឃុំបន្ទាយក្រាំង ឃុំព្រះពន្លាឃុំព្រៃធំ ឃុំរាជមន្ទីរ ឃុំសំយ៉ោង ឃុំថ្មី ស្រុកកំពង់រោទិ៍ ឃុំសង្កែ ស្រុករំដួល ឃុំអំពិល និងឃុំត្រស់ស្រុករមាសហែក ឃុំព្រៃតាអី ស្រុកស្វាយទាប សង្កាត់ស្វាយតឿ សង្កាត់ព្រៃឆ្លាក់ សង្កាត់គយត្របែក និងសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀងតែម្ដង៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?