Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​៥០០​គ្រួសារ នៅ​ខេត្តកំពង់ធំ​ទទួលអំណោយ​សង្គ្រោះ​បន្ទាន់

បានផុស

នៅ

ភ្នំពេញ​ ៖​ សមាគម​រ៉ូ​តា​រី ​បាន​សហការ​ជាមួយ​ក្លឹប​រ៉ូ​តា​រី ភ្នំពេញ​ខាប់​ភី​ថ​ល ក្លឹប រ៉ូ​តា​រី ភ្នំពេញ​សែន​ថ​ល​និង​ក្លឹប​រ៉ូ​តា​រី ភ្នំពេញ ចតុមុខ បាន​នាំ​យក​អំណោយ​សង្គ្រោះបន្ទាន់​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​នៅក្នុង​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ចែក​អំណោយ​សង្គ្រោះ​នេះ​ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៥​ ខែតុលា​ ឆ្នាំ​២០២០ ​ដោយមាន​ការចូលរួម​ពី លោក​សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ និង​លោកស្រី ម៉េ​ត រ៉ាវី​ចិត្រ​។

លោកស្រី ឡេង ផល្លី ប្រធាន​ក្លឹប​រ៉ូ​តា​រី ភ្នំពេញ​ចតុមុខ បាន​មានប្រសាសន៍ថា​ ដើម្បី​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការជួយ​សម្រាល​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​សមាគម​រ៉ូ​តា​រី​ក្លឹប​ បាន​នាំ​យក​អំណោយ​សង្គ្រោះ​បន្ទាន់​ដែល​មាន​គ្រឿង​ឧបភោគ​និង​បរិភោគ​មួយចំនួន​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ ​នៅ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​សម្ភារៈ​ទាំង​នោះ​ មានតម្លៃ​ស្មើនឹង​២០​ដុល្លារ​អាមេរិក។

លោកស្រី​បាន​បន្ត​ថា ​គ្រួសារ​នីមួយៗ​ទទួល​បាន ១. អង្ករ​ពណ៌​ស ១០ គីឡូក្រាម ២- មី​១ កេស​៣- ត្រីខកំប៉ុង ៥ កំប៉ុង​៤- អំបិល ១ គីឡូក្រាម​៥. ទឹកត្រី ១ ដប​៦. ភួយ ១ ៧- មុង ១ ៨. សាប៊ូ ១ ដុំ​និង ៩. ទឹក​ផ្លែឈើ ១​ដប​។

លោក ណែ​ត សារី អភិបាលស្រុក​ស្ទោង​បាន​មានប្រសាសន៍ថា​ ជំនន់​ទឹក​ភ្លៀង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន ៨០៣៩ ខ្នង​ផ្ទះ លើ​ឃុំ​ចំនួន ៧ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ដងស្ទឹង​ស្ទោង។ ប៉ះពាល់​ស្រូវវស្សា​ចំនួន ៤៤៥៤ ហិកតា និង​ខូចខាត​ទាំងស្រុង​ចំនួន ៩៩១ ហិកតា ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយចំនួន​ត្រូវ​ខូចខាត ប៉ះពាល់​វត្ត​អារាម​ចំនួន​១៨​និង​សាលារៀន​ចំនួន​៤២​ក្នុងនោះ ២៦​សាលា ត្រូវ​បិទទ្វារ​ផ្អាក​ការសិក្សា​ជា​បណ្តោះអាសន្ន​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ០៣​នាក់​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម