ព័ត៌មានជាតិ
អាជ្ញាធរខេត្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំចោលសំរាមតាមផ្លូវចៀសវាងស្ទះលូនារដូវភ្លៀង
ប៉ុន្មានថ្ងៃមុននេះមានភ្លៀងធំមួយមេនៅពេលល្ងាចបណ្ដាលឱ្យនៅក្នុងទីក្រុងកំពង់ឆ្នាំងទឹកភ្លៀងតាមផ្លូវមួយចំនួនលិចទឹកបង្កឲ្យជួបការលំបាកក្នុងការបើកបររថយន្តគ្រប់ប្រភេទ។

ករណីនេះគេពិនិត្យឃើញថា បណ្ដាលមកពីការកកស្ទះសំរាមតាមមាត់លូបង្ហូរទឹកនៅតាមផ្លូវកៅស៊ូក្នុងក្រុង រឿងខាងលើនេះគឺជារឿងរបស់អាជ្ញាធរយើងនិងប្រ ជាពលរដ្ឋយើងទាំងអស់គ្នាត្រូវចូលរួមធ្វើ ចូលរួមគិត និងចូលរួមទទួលខុសត្រូវ ទើបទីក្រុងមានបរិស្ថានល្អមានសោភ័ណភាពល្អ។

ទាក់ទងនឹងករណីខាងលើនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋយើងត្រូវតែចូលរួមទាំងអស់គ្នាទើបដោះស្រាយបញ្ហាខាងលើនេះបាន។
កន្លងមកលោកធ្លាប់បានណែនាំដល់អាជ្ញាធរភូមិ សង្កាត់ក្រុងឲ្យជួយចុះពិនិត្យមើលនៅតាមដងផ្លូវ នៅក្នុងមូលដ្ឋានឱ្យធ្វើការណែនាំអប់រំប្រជាពលរដ្ឋនៅតាមផ្ទះ ឱ្យចេះធ្វើអនាម័យ ចេះមើលមាត់លូបង្ហូរទឹកតាមមុខផ្ទះ ដើម្បីបញ្ចៀសការកកស្ទះសំរាមនារដូវធ្លាក់ភ្លៀង៕

អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក