ព័ត៌មានជាតិ
បើមានប្រវត្តិខូចឈ្មោះក្នុងប្រព័ន្ធកម្ចីឥណទាន មានវិធីស្តារឡើងវិញឬទេ?
នាពេលបច្ចុប្បន្ននៅកម្ពុជាតម្រូវការឥណទានមានកាន់តែច្រើនឡើង ដែលក្នុងនោះករណីអតិថិជនបង់សងយឺតពេល ឬខូចប្រវត្តិក្នុងប្រព័ន្ធឥណទានក៏នៅតែមាន។ តើអតិថិជនដែលមានប្រវត្តិខូចឈ្មោះ ក្នុងប្រព័ន្ធឥណទាន អាចស្តារប្រវត្តិឡើងវិញបាន ឬយ៉ាងណា?

លោកអឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌាបានឱ្យដឹងថា អតិថិជនដែលមានប្រវត្តិខូចឈ្នោះក្នុងប្រព័ន្ធឥណទានហើយចង់ស្ដារឡើងវិញ ដំបូងអតិថិជនចាំបាច់ត្រូវត្រួតពិនិត្យរបាយការណ៍ឥណទានផ្ទាល់ខ្លួន របស់ពួកគាត់ដោយត្រូវច្បាស់ថាស្ថានភាពឥណទានរបស់ខ្លួនស្ថិតនៅក្នុងកម្រិតមួយណា។
ឧទាហរណ៍ថា ពួកគាត់មានប្រវត្តិបង់សងយឺតយ៉ាវ ឬមានកម្ចីដែលនៅសល់មិនទាន់បានបង់សងរួច។ ក្នុងករណីនេះ អតិថិជនត្រូវធ្វើគឺការសងប្រាក់ដែលនៅសល់។ ប្រសិនបើមានការសងយឺត គឺអតិថិជនត្រូវចាប់ផ្តើមធ្វើការបង់សងត្រឡប់ឱ្យទាន់ពេល ដើម្បីស្តារប្រវត្តិឥណទានឡើងវិញ។

អតិថិជនត្រូវពិចារណាឱ្យបានច្បាស់មុនពេលពួកគេស្នើសុំប្រាក់កម្ចីថាតើពិតជាត្រូវការកម្ចីនេះ ហើយមានលទ្ធភាពក្នុងការសងបំណុលត្រឡប់វិញដែរឬទេ។
លោក សុធារ័ត្ន ក៏បានឲ្យដឹងទៀតថា លោកអ្នកមិនអាចផ្លាស់ប្តូរ ឬកែប្រែកម្រងព័ត៌មានប្រវត្តិឥណទានរបស់អ្នកបានភ្លាមៗនោះទេ ប៉ុន្តែអតិថិជនអាចបង្កើតប្រវត្តិនៃការសងប្រាក់បានល្អឡើងវិញជារឿយៗ ហើយយូរៗទៅក្នុងរយៈពេលមួយ របាការណ៍ឥណទានរបស់អ្នកនឹងប្រែជាល្អឡើងវិញ។
គួរជម្រាបថា ការទូទាត់យឺតយ៉ាវរបស់អ្នកខ្ចីអាចត្រូវបានចង្អុលបង្ហាញដោយសមាមាត្រឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) ដែលជាសមាមាត្រនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់របស់ពួកគេ។ ផ្អែកតាមទិន្នន័យរបស់ ស៊ីប៊ីស៊ី (CBC) ឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ មានអត្រា ១.៦៦% ទាបជាង ០.០៣% ធៀបទៅនឹងខែធ្នូ ឆ្នាំ ២០២០ ដែលមានការកើនឡើងបន្តិចចំនួន ១.៦៩%។
មូលហេតុនៃការបង់ប្រាក់យឺតដោយសារបញ្ហាហិរញ្ញវត្ថុរបស់អតិថិជន ឬកង្វះផែនការហិរញ្ញវត្ថុ និងវិន័យក្នុងការប្រើប្រាស់។ ម្យ៉ាងទៀតចាប់តាំងពីការចាប់ផ្តើមនៃ ការរីករាលដាលជំងឺកូវីដ១៩ បុគ្គល និងអាជីវកម្មជាច្រើនបានជួបប្រទះនឹងការលំបាកផ្នែកសេដ្ឋកិច្ច ដែលបញ្ហានេះ ក៏ជាកត្តាធ្វើឱ្យតប៉ះពាល់ដល់ការសងត្រឡប់របស់អតិថិជនផងដែរ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់