ព័ត៌មានជាតិ
All New Honda CLICK160 នាំមកនូវនិយមន័យថ្មីទាំងស្រុង!!!
ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖
- ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda
ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda CLICK160 “SPEEDING TOMORROW” ស៊េរីថ្មី ជាមួយនឹងរូបរាងបែបស្ព័រគ្រប់ជ្រុងជ្រោយ ហំលើសគេ និងកាន់តែរំជើបរំជួលជាមួយកម្លាំងម៉ាស៊ីន160cc រួមទាំងបច្ចេកវិទ្យាហុងដាលំដាប់ពិភពលោក eSP+ ផ្តល់ថាមពលដ៏អស្ចារ្យគ្មានគូប្រៀបគ្រប់ដងវិថី។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/IN-ARTICLE-01-1024x364.png)
![](https://www.kampucheathmey.com/wp-content/uploads/2022/06/IN-ARTICLE-02-1024x364.png)
តោះចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារ ដែលបំពាក់នៅលើម៉ូតូ Honda CLICK160
ចង្កៀងមុខថ្មី!
រចនាថ្មីបែប Futuristic Dual LED ជំនាន់ចុងក្រោយ បង្កើននូវភាពស្ព័រកាន់តែមុតស្រួច ផ្តល់នូវពន្លឺច្បាស់ល្អ និងទាក់ទាញគ្រប់ក្រសែភ្នែក។
និមិត្តសញ្ញា CLICK160 ថ្មី!
ធ្វើពីលោហៈធាតុពណ៌ប្រាក់រលើបរលោង កាន់តែទាក់ទាញ ហើយឆ្លុះបញ្ចាំងពីភាព PREMIUM SPORTY លើសគេ។
New Honda Smart Key
កាន់តែទំនើប! ជាមួយកូនសោដ៏ឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោ និងប្រព័ន្ធឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/IN-ARTICLE-03-1024x364.png)
New Full Digital Speedometer
ទំនើបឈានមុខគេ កុងទ័រ Full Digital បង្ហាញគ្រប់មុខងារ ដូចជាល្បឿន ចម្ងាយចរ នាឡិកា ភ្លើង សញ្ញាឈប់រយៈពេលខ្លី ភ្លើងជូនដំណឹង ការគណនាប្រេងសាំង និងមុខងារផ្សេងៗទៀតសម្រាប់ការប្រើប្រាស់គ្រប់តួនាទីក្នុងកំឡុងពេលបើកបរ ។
New Wider Tyre
សំបកកង់ធំជាងមុន ទាំងខាងមុខនិងខាងក្រោយ គ្រប់គ្រងបានគ្រប់ស្ថានភាពផ្លូវបង្កើនទំនុកចិត្តខ្ពស់ក្នុងការបើកបរ។
New USB Charger in Console Box
កន្លែងសាកថ្មថ្មី! បំពាក់បន្ថែមជាមួយ USB ប្រភេទ A នៅផ្នែកខាងឆ្វេង សម្រួលដល់តម្រូវការសាកថ្មគ្រប់ពេលវេលា រក្សាទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
New Large Luggage Box
ឃ្លុបដាក់ឥវ៉ាន់មានទំហំធំ អាចផ្ទុកសម្ភារៈបានរហូតដល់ទៅ 18លីត្រ។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/IN-ARTICLE-04-1024x364.png)
eSAF (Enhanced Smart Architecture Frame)
តួថ្មី eSAF អភិវឌ្ឍន៍មកជាមួយលក្ខណៈពិសេស បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។
New Generation of Engine Technology eSP+
ថ្មី! ម៉ាស៊ីន160cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ធប៊ិកសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរបស់ម៉ូតូអូតូបែប PREMIUM SPORTY កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/IN-ARTICLE-05-1024x364.png)
ជាមួយនឹងជម្រើសរហូតទៅដល់៣ពណ៌ ៖
• ពណ៌ស៖ ប្រកបដោយអនុភាពនៃល្បឿនគ្មានគូប្រៀប
• ពណ៌ខ្មៅ៖ ពោរពេញដោយអនុភាពដ៏លើសលប់
• ពណ៌ក្រហម៖ ឆ្ពោះទៅកាន់អនាគតដ៏អស្ចារ្យ
![](https://www.kampucheathmey.com/wp-content/uploads/2022/06/1-34-1024x364.jpg)
បញ្ជាក់បន្ថែម៖
អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូ Honda ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់លីងខាងក្រោម
• Website: https://bit.ly/SpeedingTomorrow
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង