ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ណែនាំសាជាថ្មីដល់ក្រុមបាតុករ អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំសាជាថ្មីដល់ក្រុមបាតុករ អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ក្នុងករណីមានបំណងធ្វើការសម្តែងមតិជាសាធារណៈ ត្រូវអនុវត្តតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី និងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអាជ្ញាធររាជធានីភ្នំពេញ ព្រមទាំងគោរពតាម ការណែនាំផ្សេងៗ ព្រមទាំងធ្វើសកម្មភាពសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ដោយមិនត្រូវប្រមូលផ្តុំ ឬដង្ហែក្បួនដោយខុសច្បាប់ ដោយបិទផ្លូវសាធារណៈ នាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ពិសេសប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កការកកស្ទះចរាចរណ៍ ព្រមទាំងបង្កការរំខានដល់ ការប្រកបរបរអាជីវកម្ម កិច្ចការប្រចាំថ្ងៃ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋដទៃទៀតឡើយ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីប្រកាសព័ត៌មាននេះមានន័យថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នៅ រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមបាតុករជា អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ប្រមាណជា ៧០នាក់ បានបន្តមកប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថីសម្តេច សុធារស ដោយដើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុចផ្សារទំនើបអីអន១ មកដល់ស្តុបនាគបាញ់ទឹក។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ លើកនេះក្រុមបាតុករបាននាំគ្នាចងក្រណាត់ពណ៌ខៀវរុំក្បាល ភ្ជាប់នូវពាក្យស្លោកដូចៗគ្នាថា “កុំយកលុយ ទិញសិទ្ធិ” ដែលនេះបង្ហាញថា ក្រុមនេះបានត្រៀមលក្ខណៈ រួចជាស្រេច ក្រោមការរៀបចំផែនការទុកជាមុនរបស់មនុស្សមួយក្ដាប់តូចដើម្បីបង្កើតព្រឹត្តិការណ៍មិនល្អ មកលើអាជ្ញាធរមានសមត្ថកិច្ច និងបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រហូតឈានដល់ការប្រើអំពើហិង្សាមកលើសមត្ថកិច្ច បណ្ដាលឱ្យសមត្ថកិច្ចមួយចំនួនរងរបួសស្រាល ព្រមទាំងបាត់បង់វិទ្យុទាក់ទងចំនួន ០៥គ្រឿង និងនាឡិកាដៃចំនួន ០១គ្រឿងផងដែរ។

កន្លងមក រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារ មិនអនុញ្ញាតឱ្យក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ប្រមូលផ្តុំគ្នាធ្វើ បាតុកម្មខុសច្បាប់នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈផ្សេងទៀត ហើយក៏បានប្រើប្រាស់វិធានការអប់រំជាបន្តបន្ទាប់ទៅលើក្រុមបាតុករដើម្បីបញ្ឈប់នូវសកម្មភាព ខុសច្បាប់បន្តទៀត។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំសារជាថ្មីដល់ក្រុមបាតុករ ក្នុងករណីមានបំណងធ្វើការសម្តែងមតិជាសាធារណៈ ត្រូវអនុវត្តតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី ដោយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអាជ្ញាធររាជធានីភ្នំពេញ និងគោរពតាម ការណែនាំផ្សេងៗ ព្រមទាំងធ្វើសកម្មភាពសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ។ បន្ថែមពីនេះទៀត ក្រុមបាតុករមិនត្រូវប្រើប្រាស់ដងផ្លូវសាធារណៈសម្រាប់ធ្វើការជួបជុំគ្នា ប្រមូលផ្តុំ ឬដង្ហែក្បួនដោយខុសច្បាប់ ហើយមិនត្រូវធ្វើការបិទផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ពិសេសប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កការកកស្ទះចរាចរណ៍ ព្រមទាំងបង្កការរំខានដល់ ការប្រកបរបរអាជីវកម្ម កិច្ចការប្រចាំថ្ងៃ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋដទៃទៀត៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ