ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រាប់ពីសមិទ្ធិផលធំៗចំនួន៤ ដែលក្រុមការងារការទូតសេដ្ឋកិច្ចសម្រេចបាន
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី” ដែលបានរៀបចំឡើងដោយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស នៅសណ្ឋាគារ Hyatt Regency Phnom Penh។

សិក្ខាសាលានេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណង៖ ១, ផ្សព្វផ្សាយពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១ -២០២៣ ឱ្យកាន់តែទូលំទូលាយ ២, ប្រមូលធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរ ក្រសួង និងជាមួយវិស័យឯកជន ក្នុងការងារការទូតសេដ្ឋកិច្ច ៣, ស្វែងយល់ពីបញ្ហាប្រឈម និងចំណុចខ្វះខាត នៃការ អនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច និង៤, កំណត់យន្តការ ដើម្បីពង្រឹងសមត្ថភាព និងបញ្ជ្រៀបការយល់ដឹងដល់មន្ត្រីការទូត និងមន្ត្រីពាក់ព័ន្ធ។

សិក្ខាសាលាខាងលើបានផ្តោតលើតួនាទីរបស់មន្ត្រី ការទូតក្នុងវិស័យធំៗចំនួន៣៖ ១. វិនិយោគ និងពាណិជ្ជកម្ម ២. ទេសចរណ៍ និង៣. វប្បធម៌ និងម្ហូបខ្មែរ ដែលមានការចូលរួមដោយវាគ្មិនមកពីក្រសួងស្ថាប័នជំនាញ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធ ដើម្បីពិគ្រោះយោបល់ពីកាលានុវត្តភាព បញ្ហាប្រឈម និងកំណត់យន្តការផ្សេងៗ សំដៅទាញយកផលប្រយោជន៍ជាអតិបរមាសម្រាប់ ប្រជាជនរបស់យើង។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់លើការរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិនាពេលនេះ និងបានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ដែលសម្រេចបានសមិទ្ធិផលធំៗនាពេលកន្លងមក ដែលក្នុងនោះរួមមាន៖
១. ចងក្រង និងបោះពុម្ពសៀវភៅម្ហូប “កេរដំណែលស្នាដៃម្ហូបខ្មែរ” ដែលត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ និងជាប់ជ័យលាភីជា “សៀវភៅម្ហូបអាស៊ីដ៏ល្អដាច់គេ” ២ឆ្នាំជាប់គ្នា និងជា “សៀវភៅម្ហូបឆ្នើមដែលរៀបរៀងដោយថ្នាក់ដឹកនាំនៃរដ្ឋ” ២. រៀបចំវេទិកាធុរកិច្ចជាមួយបណ្តាដៃគូពាណិជ្ជកម្មនានា ៣. រៀបចំផ្ទាំងព័ត៌មានស្តីពីសេដ្ឋកិច្ច និងសង្គម និង៤. ពង្រឹងកិច្ចសហការរវាងស្ថានតំណាងកម្ពុជានៅក្រៅប្រទេស និងក្រុមការងារអន្តរក្រសួង និងវិស័យឯកជន ក្នុងការផ្សព្វផ្សាយពីផលិតផលជាតិ ពាណិជ្ជកម្ម ឱកាសវិនិយោគ និងច្បាប់វិនិយោគថ្មី ដើម្បីស្វែងរកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងជំរុញលំហូរវិនិយោគពីបរទេស។

សូមបញ្ជាក់ថា នៅក្នុងសិក្ខាសាលានោះ អង្គសិក្ខាសាលាទាំងមូលបានលើកជាសំណូមពរដល់មន្ត្រីការទូតឱ្យជួយ ១. ផ្សព្វផ្សាយព័ត៌មានស្តីពីច្បាប់វិនិយោគថ្មី និងសក្តានុពលរបស់កម្ពុជា ២. ការស្រាវ ជ្រាវបន្ថែមពីតម្រូវការទីផ្សារបរទេស និងរៀបចំវេទិកាធុរកិច្ចជាមួយដៃគូបរទេស ៣. ពង្រឹងការចែករំលែកព័ត៌មាន រវាងក្រសួង-ស្ថាប័ន និងវិស័យឯកជន ៤. ជំរុញផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីសក្តានុពលទេសចរណ៍នៅកម្ពុជា ដើម្បីលើកតម្កើងកិត្យានុភាពជាតិ ក៏ដូចជា ៥. បង្កើតក្រុមការងារមួយ ដើម្បីជំរុញមុខម្ហូបខ្មែរលើឆាកអន្តរជាតិ៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ