Connect with us

ព័ត៌មានជាតិ

តោះ! មក​ស្គាល់​ឈ្មោះ​វិទ្យាល័យ​មាន​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​

បានផុស

នៅ

ខេត្ត​ត្បូងឃ្មុំ​ ជា​ខេត្ត​ថ្មីចុងក្រោយ​ដែល​បង្កើត​ឡើង​ដោយ​បំបែក​ចេញពី​ខេត្ត​កំពង់ចាម។ ខេត្ត​ជាប់​ដង​ទន្លេ​មេគង្គ​នេះ​ក្រៅ​ពី​មាន​សក្តានុពល​លើ​ដំណាំ​កសិ​ឧស្សាហកម្ម​ជាពិសេស​ដំណាំ​កៅស៊ូ ​លើ​វិស័យ​អប់រំ​ខេត្ត​កូនពៅ​នេះ​ក៏​មាន​​គ្រឹះស្ថាន​សិក្សា​ទាំង​រដ្ឋ​និង​ឯកជន​រីក​ដុះដាល​ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កូនចៅពលរដ្ឋ​បាន​ចូល​សិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹ​ង​ថា នៅ​ខេត្ត​ត្បូងឃ្មុំ​មាន​វិទ្យាល័យ​​រដ្ឋ​ចំនួន ២៨ កន្លែង​ និង​ឯកជន​ចំនួន ៥ កន្លែង។

វិទ្យាល័យទាំង​​រដ្ឋ​និង​ឯកជន​នៅ​ខេត្ត​ត្បូងឃ្មុំ​មានឈ្មោះ​​ដូចជា៖

ក្រុង​សួង

-វិទ្យាល័យ សម្តេច តេជោ ហ៊ុន សែន សួង

ស្រុក​ក្រូចឆ្មារ

-វិទ្យាល័យ ក្រូចឆ្មារ
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក
-វិទ្យាល័យ សម្តេច​តេជោ ហ៊ុន សែន​កំពង់ទ្រាស
-វិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ើស២
-វិទ្យាល័យ ហ៊ុន សែន ព្រែកអាជី

ស្រុក​ត្បូងឃ្មុំ

-វិទ្យាល័យ ត.ជ.ស ត្បូងឃ្មុំ
-វិទ្យាល័យ ទន្លេបិទ
-វិទ្យាល័យ សម្តេចម៉ែ
-វិទ្យាល័យ ហ៊ុន សែន ក្បាលអូរ
-វិទ្យាល័យ ហ៊ុន សែន ខ្នារ
-វិទ្យាល័យ ហ៊ុន សែន ពាមជីលាំង 
-វិទ្យាល័យ ហ៊ុន សែន ត្រពាំងឫស្សី

ស្រុកតំបែរ

-វិទ្យាល័យ សម្តេច ប៊ុន រ៉ានី ហ៊ុន សែន វាលតូច
-វិទ្យាល័យ ហ៊ុន សែន ចារថ្មី
-វិទ្យាល័យ ហ៊ុន សែន តំបែរ

ស្រុក​ពញាក្រែក

-វិទ្យាល័យ ក្រែក
-វិទ្យាល័យ ជា ស៊ីម កណ្តោល​ជ្រុំ
-វិទ្យាល័យ សម្តេច​ចក្រី ហេង សំរិន អន្លង់ជ្រៃ
-វិទ្យាល័យ ហ៊ុន សែន ពញាក្រែក

ស្រុក​មេមត់

-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល​ផ្សារ
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដារ
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន លាជលើ
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្រែ​តានង​កើត

ស្រុក អូរាំងឪ

-វិទ្យាល័យ ពាមជាំង
-វិទ្យាល័យ ហេង សំរិន ចក
-វិទ្យាល័យ ហ៊ុន សែន អូរាំងឪ

ខេត្ត​ត្បូងឃ្មុំ​ក៏​មាន​វិទ្យាល័យ​ឯកជន​ចំនួន ៥ គឺ​វិទ្យាល័យ ពន្លឺ​វិជ្ជា  វិទ្យាល័យ ហ្វីក្រី  វិទ្យាល័យ ចម្រើន​វិជ្ជា  វិទ្យាល័យ ព្រែកជ័រ និង​ វិទ្យាល័យ អាល់រ៉ម៉ាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ប្រធានតុលាការភ្នំពេញឱ្យបន្តពន្លឿនចាត់ការរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

ព័ត៌មានជាតិ៣៧ នាទីutes មុន

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានជាតិ៤០ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ចុះណែនាំទីតាំងអាជីវកម្ម ២៩កន្លែង ឱ្យមានឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួនដើម្បីការពារពីគ្រោះអគ្គិភ័យ

Sokha Hotels

ព័ត៌មានពេញនិយម