ព័ត៌មានជាតិ
ជ័យជម្នះនៃការបោះឆ្នោតឃុំ-សង្កាត់ កាន់តែបង្ហាញថា ប្រជាជនកម្ពុជា ត្រូវការជាចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានលើកឡើងថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះដ៏ត្រចេះត្រចង់នោះ កឺកាន់តែបានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការជាចាំបាច់នូវតួនាទីដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់។
សម្ដេចតេជោ ហ៊ុន សន បានថ្លែងក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នាព្រឹកថ្ងៃទី ២៨ ខែមិថុនានេះថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ ដែលមានគណបក្សនយោបាយចំនួន ១៧ ចូលរួម បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបិរយាកាសនយោបាយ អព្យាក្រឹត្យ សេរី និងសុខសុវត្ថិភាព។ ក្នុងនោះ ប្រជាពលរដ្ឋដ៏ច្រើនកុះករបានទៅបោះឆ្នោត តាមការិយាល័យនីមួយៗ ប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបន្តដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចជាប្រជាជនទូទាំងប្រទេសវាយតម្លៃថា ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។ ជោគជ័យនៃដំណើរការបោះឆ្នោតនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្ដថ្មីមួយទៀត របស់ប្រជាជនកម្ពុជា ក្នុងការពង្រឹងសន្តិភាព ពង្រឹងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងជំរុញដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឲ្យបានកាន់តែលឿនខ្លាំងក្លាថែមទៀត ជាពិសេសការអភិវឌ្ឍនៅមូលដ្ឋាន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ជ័យជម្នះដ៏ត្រចេះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ កាន់តែបានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការជាចាំបាច់នូវតួនាទីដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់។ តាមរយៈជ័យជម្នះនេះ នឹងធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានកាន់តែរឹងមាំ សម្រាប់ឈានទៅដណ្ដើមជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ នៅឆ្នាំ ២០២៣ខាងមុខ ហើយបានធ្វើឲ្យបរាជ័យនូវឧបាយកល និងសកម្មភាពប្រទូរ៉ាយទាំងឡាយ របស់ពួកប្រឆាំងជ្រុលនិយម និងពួកអគតិដែលដើរផ្ទុយពីឆន្ទៈ និងផលប្រយោជន៍ប្រជាជន។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងនាមគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល សម្ដេចប្រធានកិត្តិយសគណបក្ស និងខ្លួនសម្ដេចផ្ទាល់ សូមសម្ដែងការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសមាជិក-សមាជិកាគណបក្ស យុវជន យុវនារី បងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានជំនឿមុតមាំលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលប់។
ឆ្លើយតបទៅនឹងជំនឿទុកចិត្តនេះ គណបក្សប្រជាជនកម្ពុជា សូមប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីអនុវត្តគោលនយោបាយ អភវិឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ ២០២២-២០២៧ ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយនោះ ឲ្យបានសម្រេចជោគជ័យ ធ្វើឲ្យឃុំ-សង្កាត់នៅទូទាំងប្រទេស កាន់តែមានការរីកចម្រើនឡើងគ្រប់វិស័យ ប្រជាជនមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាងសុខដុមរមនា ទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព២៤ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ