Connect with us

ព័ត៌មានជាតិ

មកស្គាល់យុវជនជាប់ឆ្នោត​ជាមេឃុំ-ចៅសង្កាត់ វ័យក្មេងជាងគេទាំង ១០រូប

បានផុស

នៅ

លទ្ធផល​ផ្លូវការ​នៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

តាមរយៈលទ្ធផលនោះ បានបង្ហាញថា មានមេឃុំ ចៅសង្កាត់ជាយុវជន (អាយុ ៣៥ឆ្នាំចុះ) ចំនួន ៣៧នាក់ ប៉ុន្តែថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញឈ្មោះមេឃុំ ចៅសង្កាត់ ដែលមានវ័យក្មេងជាងគេចំនួន ១០រូប ដូចខាងក្រោម៖

១. យុន ប្រុស (ភេទប្រុស) អាយុ ២៧ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ២៣ តុលា ១៩៩៥)​ ជាប់ឆ្នោតជាមេឃុំ​ និងជាប្រធានក្រុមប្រឹក្សាឃុំ​ល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

លោក យុន ប្រុស មេឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ជៃ សុខា (ភេទប្រុស) អាយុ ២៧ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ៥ សីហា ១៩៩៥) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក ជៃ សុខា មេឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

៣. ហ៊ឹម សុខវណ្ណារ័ត្ន (ភេទប្រុស) អាយុ ២៩ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ៣០ មេសា ឆ្នាំ១៩៩៣) ជាប់ឆ្នោតជាចៅសង្កាត់ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក ហ៊ឹម សុខវណ្ណារ័ត្ន ចៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

៤. ពិច តូច (ភេទប្រុស) អាយុ ២៩ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ១៤ មករា ១៩៩៣) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ។

លោក ពិច តូច មេឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ

៥. ឡែម ណាត (ភេទស្រី) អាយុ ៣១ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ៩ វិច្ឆិកា ១៩៩១) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកស្រី ឡែម ណាត មេឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

៦. ង៉ោ ពង្សទិត្យសុវណ្ណៈ (ភេទប្រុស) អាយុ ៣១ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ១០ តុលា ១៩៩១) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

លោក ង៉ោ ពង្សទិត្យសុវណ្ណៈ មេឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប

៧. ចាន់ សុខទៀង (ភេទស្រី) អាយុ ៣១ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ១៧ សីហា ១៩៩១) ជាប់ឆ្នោតជាមេឃុំ និងជាប្រធាន​ក្រុមប្រឹក្សាឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

លោកស្រី ចាន់ សុខទៀង មេឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង

៨. ធិន ភី (ភេទប្រុស) អាយុ ៣១ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ២៨ កក្កដា ១៩៩១) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សា​ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

៩. គឿន ឈឹង (ភេទប្រុស) អាយុ ៣១ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ៣ កុម្ភៈ ១៩៩១) ជាប់ឆ្នោតជាមេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោក គឿន ឈឹង មេឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប

១០. ឆេន កែន (ភេទប្រុស) អាយុ ៣២ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត៖ ១០​ កញ្ញា ១៩៩០) ជាប់ឆ្នោតជាមេឃុំ និងជាប្រធាន​ក្រុមប្រឹក្សាឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ផងដែរថា យុវជនដែលជាប់ឆ្នោតជាមេឃុំ ចៅសង្កាត់ ទាំង ៣៧រូប គឺមកពីគណបក្សប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

Sokha Hotels

ព័ត៌មានពេញនិយម