Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើសមាជិកបក្ស ​មិនត្រូវ​ភ្លេច​សោកនាដកម្ម ​និង​ការ​បាត់បង់ដ៏ធំធេង ដែល​កម្ពុជាបានជួបប្រទះ​ពីអតីតកាល

បានផុស

នៅ

មានប្រសាសន៍ នៅក្នុងអង្គមិទ្ទិញអបអរសាទរខួប​ ៧១ ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)​ នាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់សមាជិក-សមាជិកា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សទាំងអស់ ក្នុងដំណើរឆ្ពោះទៅមុខ​មិនត្រូវភ្លេច​សោកនាដកម្ម ការបែក​បាក់ ការ​និរាសព្រាត់ប្រាស់ និងជាការបាត់បង់ដ៏ធំធេង ដែលប្រជាជាតិកម្ពុជា ​បាន​ជួបប្រ​ទះ​ពីអតីតកាលនោះឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សម្ដេចតេជោ ហ៊ុន សែន រាល់សមិទ្ធផល ដែលគណបក្សសម្រេចបានជូនជាតិ ក្នុងរយៈពេល ៤៣​ឆ្នាំកន្លងមក​នេះ គឺអាស្រ័យដោយគណបក្ស​មានភាពត្រឹមត្រូវខាង​នយោបាយ មានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធ​រឹងមាំ មានធនធានមនុស្សប្រកប​ដោយគុណភាព និងសមត្ថភាព មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការ​ងារបានយ៉ាងល្អ ត្រឹមត្រូវ។ ប៉ុន្តែ​ដំណើរ​ទៅមុខទៀត យើងមិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ ការព្រាត់ប្រាស់ និងការបាត់បង់ដ៏ធំធេង ដែលប្រជាជាតិយើងបានជួបប្រទះពីអតីតកាលនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ផ្អែកលើមូលដ្ឋាននេះ យើងត្រូវរួបរួមគ្នា​ក្នុងធ្លុងសាមគ្គីភាព ដើម្បីរក្សាឲ្យបាន​នូវសមិទ្​ធផលធំៗ ដែល​សម្រេច​បានមកដោយលំបាកបំផុត ​ដោយមិន​ត្រូវភ្លេចខ្លួនដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត​កាល​ពីមុន ដោយអចេតនា ឬចេតនាក្តី។

ជាមួយគ្នានោះ សម្តេចប្រធានគណបក្ស បានអំពាវនាវឲ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្ស​គ្រប់រូប ត្រូវបង្កើនការខិតខំបំពេញភារកិច្ច​របស់ខ្លួនឲ្យបានល្អ។ ជាពិសេសត្រូវអនុវត្តនូវគោលការណ៍ និងអភិក្រមនានា នៃការកែទម្រង់របស់គណបក្ស ដើម្បីធ្វើឲ្យគណបក្ស​កាន់តែរឹងមាំ ទាំង​ខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ព្រមទាំង​ទទួលបាននូវការស្រឡាញ់ពីប្រជាជន​ជានិច្ច។

សូមបញ្ជាក់ថា ​នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ​២០២២នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ធំនៅកម្ពុជា បាន​រៀបចំប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)​ ដែលពិធីនេះ ប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, និងអនុប្រធានបក្សទាំង ៤រូប ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក- សមាជិកា​ជាច្រើនរូបទៀត៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម