ព័ត៌មានជាតិ
លោក វង សូត ៖ ការត្រៀមបម្រុងជំនួយសង្គម ឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ ២០២២ គឺមានអត្ថប្រយោជន៍បំផុត
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ផែនការយុទ្ធសាស្រ្តឆ្លើយតប និងត្រៀមបម្រុងក្នុងក្របខណ្ឌជំនួយសង្គម ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានេះ មានអត្ថប្រយោ ជន៍បំផុតសម្រាប់ជួយដល់ជនងាយរងគ្រោះ និងបានអនុលោមទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ ដែលតម្រូវឲ្យក្រសួងស្ថាប័នបង្កើតយន្តការគ្រប់គ្រងមហន្តរាយតាមវិស័យរបស់ខ្លួន ដើម្បីត្រៀមបង្ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងឆ្លើយតបទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបំពេញបាននូវតម្រូវការជាមូលដ្ឋាន របស់ជនរងគ្រោះ និងងាយរងគ្រោះតែម្ដង។
លោក វង សូត បានបែបនេះខណៈអញ្ជើញជាអធិបតី ក្នុងការបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ផែនការត្រៀមបម្រុងជំនួយជំនួយសង្គម ឆ្លើយតបទៅនឹងគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ ២០២២ កាលពី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអរគុណចំពោះកម្មវិធីពិគ្រោះយោបល់ ស្តីពី ផែនការត្រៀមបម្រុងជំនួយជំនួយសង្គម ឆ្លើយតបទៅនឹងគ្រោះមហន្ត រាយទឹកជំនន់ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោៈមហន្តរាយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រុមប្រឹក្សាស្តារអភិ វឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាកបាទក្រហមកម្ពុជា អង្គការ World Food Program អង្គការ UNICEF និងអង្គការ DCA អង្គការ OXFAM អង្គការ GIZ អង្គការ World Vision ផងដែរ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងបន្តថា ការរៀបចំឡើងនូវអង្គសិក្ខាសាលារបស់យើងនាពេលនេះ ក្នុងគោលបំណងដើម្បីការពារគ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងក្រុមដែលងាយរងគ្រោះអាសន្នទឹកជំនន់ និងកសាងភាពធន់នឹងមុខសញ្ញាគ្រោះទឹកជំនន់ ព្រមទាំងផ្សព្វផ្សាយផែនការគ្រប់គ្រងគ្រោះទឹកជំនន់ដល់រាជធានី ខេត្ត គោលដៅ និងការស្វែងរកធាតុចូលបន្ថែម ក្នុងការកសាងនូវផែនការយុទ្ធសាស្ត្រឆ្លើយតប។
ម្យ៉ាងទៀត គឺជាការត្រៀមបម្រុងក្នុងក្របខណ្ឌជំនួយសង្គម ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្របតាមច្បាប់ ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ និងក្របខណ្ឌការងារសេនដាយ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយជាសកល ២០១៥-២០៣០ អង្គការសហប្រជាជាតិនៅទីក្រុងសេនដាយ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៥។
លោករដ្ឋមន្ត្រីអះអាងថា ផែនការយុទ្ធសាស្រ្តនេះគឺជាឆ្លើយតប និងត្រៀមបម្រុងក្នុងក្របខណ្ឌជំនួយសង្គមក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានេះ ក៏អនុលោមទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានតម្រូវឲ្យក្រសួងស្ថាប័នបង្កើតយន្តការ គ្រប់គ្រងមហន្តរាយតាមវិស័យរបស់ខ្លួន ដើម្បីត្រៀមបង្ការកាត់បន្ថយហានិ ភ័យគ្រោះមហន្តរាយ និងឆ្លើយតបទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបំពេញបាននូវតម្រូវការជាមូលដ្ឋានរបស់ជនរងគ្រោះ និងងាយរងគ្រោះតែម្ដង៕
អត្ថបទ៖ វិមាន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់