Connect with us

ព័ត៌មានជាតិ

​៧១​ឆ្នាំកន្លង​ទៅ គណបក្សប្រជាជនកម្ពុជា ​នៅតែប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់​ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជា​

បានផុស

នៅ

នេះជា​ប្រសាសន៍របស់​សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា​ជន​កម្ពុជា និងជានាយករដ្ឋមន្ត្រី​​ នៅក្នុងអង្គមិទ្ទិញអបអរសាទរខួប ​៧១ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)​ នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​ ២០២២​​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោ ហ៊ុន សែន​ បានថ្លែងថា «រយៈពេល ​៧១ឆ្នាំមកនេះ កម្ពុជា​បានឆ្លងកាត់ដំណាក់​កាល​ជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំង​ដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាល​ប្រកប​ដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង​។ ប៉ុន្តែទោះ​បីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏គណបក្សប្រជាជនកម្ពុជា នៅតែ​រក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាពសង្គម»។

បើតាមសម្ដេច​តេជោ ហ៊ុន សែន​ ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុង​គ្រោះមហន្តរាយ ដែលរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជន​កម្ពុជាដ៏បរិសុទ្ធ​ ដែលស្មោះត្រង់​នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ ដែល​បានក្រោក​ឈរ ឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រយុទ្ធ​​ផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នៅថ្ងៃ ៧ ខែមករា ឆ្នាំ ១៩៧៩ ហើយ​​បាន​សង្គ្រោះជាតិ​ឲ្យ​រស់រាន​មាន​ជីវិត​ឡើងវិញ​​ នាំយកសិទ្ធិសេរីភាព​ជូនប្រ​ជាជនវិញ បញ្ចប់​សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជ​ថ្មីរបស់កម្ពុជាប្រកប​ដោយពន្លឺ និងក្តីសង្ឃឹម។

សម្តេចតេជោ បានថ្លែងបន្តថា ​ក្រោយថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានជ្រោងទង់មហាសាមគ្គីជាតិ ដឹកនាំការ​ស្តារ និងកសាងប្រទេសឡើងវិញ ដែលត្រូវចេញដំណើរពីចំណុចសូន្យ​។ ទោះ​បីត្រូវប្រឈមមុខនឹងឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់​ឈរពីសំណាក់កម្លាំងអមិត្ត ដើម្បីផ្ដួលរំលំ​យ៉ាងណាក្តី ក៏គណបក្ស​​នៅតែឈររឹងមាំជាមួយនឹងការគាំទ្រដ៏ធំធេងពីប្រជាជន ព្រមទាំងការជួយឧបត្ថម្ភពីប្រទេសជាមិត្តជិត​ឆ្ងាយទាំងឡាយ រាំងស្កាត់បានការប៉ុនប៉ង​វិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ស្តារ និងកសាង​ជាតិឡើងវិញ ឲ្យចេញផុតពីដំណាក់កាលដ៏សែនលំបាកបំផុត ​ហើយបន្តធ្វើដំណើរទៅមុខប្រកបដោយជោគជ័យ លើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាពិសេសការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាព​ទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ ចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ​១៩៩៨មក​៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម