Connect with us

ព័ត៌មានជាតិ

ត្រី​សម្រាប់​ឆ្អើរ​នៅតែមាន​តម្លៃ​ខ្ពស់ ទោះ​មិនទាន់​សម្បូរ​

បានផុស

នៅ

​ប្រជាពលរដ្ឋ​អ្នកទិញ​ត្រី​សម្រាប់​ឆ្អើរ​លក់​ នៅ​ក្នុង​ភូមិ​កណ្ដា​ល​ ឃុំ​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែធ្នូ​នេះ ​ត្រី​ដែល​ត្រូវ​ទិញ​យក​មក​ឆ្អើរ​លក់ គឺ​ត្រី​ស្លឹក​ឫស្សី​មានតម្លៃ​ពី ៥០០០ រៀល​ទៅ ៧០០០ រៀល​ក្នុង​មួយ​គីឡូ ដោយ​ត្រី​មិនទាន់​សម្បូរ ​គឺ​មាន​តម្លៃ​នៅ​ថ្លៃ​នៅឡើយ ប៉ុន្តែ​បាន​ត្រី​សម្បូរ​វិញ​នោះ​ ត្រី​ខាង​លើ​នេះ ​អាច​មាន​តម្លៃ​ពី ៣០០០ ទៅ ៥០០០ រៀល​តែប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី យឹម សុភាព ដែល​ជា​ម្ចាស់​រោង​ឆ្អើរ​ត្រី​ម្នាក់ ​បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខ្នើត​នេះ ទាំង​គេ​ទាំង​គាត់​ នៅ​ក្នុង​ភូមិ ​គឺ​ចេះតែ​នាំគ្នា​ទិញត្រី​យក​មក​ឆ្អើរ​ទៅ​មិន​ដឹង​ថា ​នៅ​ពេល​ឆ្អើរត្រី​រួច ដល់​ខែរនោច​ទើប​មាន​ម៉ូយ​នៅ​ភ្នំពេញ​មក​ទិញ​ត្រីឆ្អើរ នឹង​មិន​ដឹង​ថា​ ម៉ូយ​ទិញ​ដុំ​នោះហ៊ាន​ឲ្យ​តម្លៃ​ត្រីឆ្អើរ​ប៉ុន្មាន​នោះ​ប៉ុន្មាន​ទេ។ ប៉ុន្តែ​បើ​ប្រៀបធៀប​តម្លៃ​ត្រីឆ្អើរ​នៅ​ឆ្នាំមុន​ ក្នុង​ពេល​ដូច​គ្នា​នេះ​ គឺ​ត្រីឆ្អើរ​ធុន​តូច​មួយ​ចង្កាក់​ថ្លៃ ១២០០ រៀល​ ចំណែក​ត្រី​ធំ​មានតម្លៃ ១៥០០ រៀល​។ ដោយឡែក​ការ​ឆ្អើរត្រី​លក់​នេះ ​ក៏​ត្រូវ​ជួល​កម្មករ​ជាច្រើន​នាក់​ឲ្យ​ជួយ​ដោត​ត្រី​ជា​ចង្កាក់​ៗ​ សម្រាប់​ឆ្អើរ​ផង​ដែរ ដែល​តម្លៃ​ឈ្នួល​ដោត​ត្រី​ក្នុង ១០០ ចង្កាក់​ថ្លៃ ៦០០០ ​រៀល​។

​ចំណែក​បងស្រី ឈ្មោះ ឃួន ណាវី ដែល​ជា​អ្នកស៊ីឈ្នួល ដោត​ត្រី​ជា​ចង្កាក់ៗ​នោះ​បាន​និយាយ​ឲ្យ​ដឹង​ថា សម្រាប់​រូប​គាត់​ក្នុង​មួយថ្ងៃ​អាច​ដោត​បាន ៧០០ ចង្កាក់​ដែល​អាច​បាន​កម្រៃ ៤២០០០ រៀល​ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។ ប៉ុន្តែ​សម្រាប់​អ្នកខ្លះ ​ដោតត្រី​បាន​ត្រឹមតែ​ ៤០០ទៅ៥០០​ចង្កាក់​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ​ទៅតាម​សមត្ថភាព​។ ចំណែក​កុមារ​ៗ​វិញ​ ក៏​អាច​ដោត​ត្រី​បាន​ក្នុង​មួយថ្ងៃ​ពី ២០០ ទៅ ៣០០ ចង្កាក់​ផង​ដែរ ដើម្បី​ជួយ​ផ្គត់ផ្គង់ ជីវភាព​ឪពុកម្ដាយ​នៅ​ក្នុង​ក្រុម​គ្រួសារ​។

​ទាក់ទង​នឹង​មុខរបរ​ឆ្អើរ​នេះ ​លោកស្រី​ចៅសង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ប្រកបមុខរបរ​ឲ្យ​ឆ្អើរត្រី​ នៅ​ក្នុង​ភូមិ​កណ្ដាល​មាន​ប្រមាណ ១០០គ្រួសារ​។​ចំណែក​អ្នកស៊ីឈ្នួល​ដោត​ត្រី​វិញ ​ក៏​មាន​រាប់​រយ​នាក់​ផង​ដែរ​ក្នុង​មួយ​ថ្ងៃៗ ដែល​មុខរបរ​នេះ​ ក៏​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ពួកគាត់​បាន​មួយ​រយៈ​ផង​ដែរ​។ លោកស្រី​ចៅសង្កាត់​ផ្សារឆ្នាំង ​ក៏​សូម​អំពាវនាវ​ផង​ដែរ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ប្រកបមុខរបរ​ឆ្អើរត្រី មេត្តា​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​ភ្លើង​ខ្សែ ព្រោះ​ខែ​នេះ​ជា​ខែ​រដូវរំហើយ បើ​មិន​ប្រុងប្រយ័ត្ន​ទេ​អាច​នឹង​បង្កឡើង​នូវ​គ្រោះ​អគ្គិភ័យ​ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ផ្ទះ​សម្បែង​របស់​យើង។ ដូច្នេះ​ត្រូវតែ​រួមគ្នា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ទើប​ជា​ការ​ប្រសើរ​៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​ជំនាញប្រកាសបង្ក្រាបបទល្មើស​នាំចូលស៊ុតសត្វមាន់- ទា ពីប្រទេសជិតខាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម