ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ចេញសារបន្ទាន់មួយ ដោយកម្ពុជារកឃើញករណីឆ្លងកូវីដ ក្នុងសហគមន៍ឡើងវិញ
មានប្រសាសន៍តាមរយៈសារជាសំឡេងនាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា នៅថ្ងៃនេះកម្ពុជាបានពិនិត្យឃើញអំពីការឆ្លង ជំងឺកូវីដ១៩ នៅក្នុងសហគមន៍ឡើងវិញ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ការរកឃើញករណីឆ្លងនៅក្នុងសហគមន៍ឡើងវិញនេះតាមរយៈការធ្វើតេស្ត PCR មួយចំនួន និងអ្នកធ្វើតេស្តដើម្បីបំពេញទម្រង់បែបបទចេញទៅក្រៅប្រទេសជាដើម ហើយមួយចំនួនទៀតតាមរយៈអ្នកត្រឡប់មកពីក្រៅប្រទេស។ ទន្ទឹមនឹងនោះ សម្ដេចទទួលបានព័ត៌មានដែរថា នៅតាមទីកន្លែងមួយចំនួន ក៏បានរកឃើញវិជ្ជមាន នៃជំងឺកូវីដ១៩ ផងដែរ ដូច្នេះអាចសន្មត់ថា ជំងឺកូវីដ១៩ វាបានចាប់ផ្ដើមឡើងវិញ ទោះបីជាមានចំនួនតិចហើយមិនធ្ងន់ធ្ងរក៏ដោយ។
ជាមួយគ្នានោះសម្ដេចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុង ប្រយ័ត្ន ក្នុងការការពារសុខភាពផ្ទាល់ខ្លួន នៅគ្រប់ទីកន្លែងទាំងអស់ ហើយត្រូវមានវិធានការហ្មត់ចត់ ដើម្បីបញ្ចៀសនូវការរីករាលដាល ចូលទៅក្នុងសហគមន៍ និងចូលទៅក្នុងគ្រួសារ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យ ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យ ឱ្យបានដិតដល់ និងតាមដាននូវការវិវត្តន៍នៃជំងឺកូវីដ១៩នេះ ដើម្បីបញ្ចៀសឲ្យបាននូវការរីករាលដាលដ៏ធ្ងន់ធ្ងរ ដែលអាចកើតឡើងជាយថាហេតុ។
សម្តេចតេជោបានបញ្ជាក់ទៀតថា ការចេញសារជាបន្ទាន់នេះ ដើម្បីបញ្ជាក់ថា ជំងឺ Covid-19 បានចាប់ផ្ដើមកើតឡើងវិញ។ ជាមួយគ្នានោះសម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ ត្រូវរូសរាន់ទៅទទួលវ៉ាក់សាំងដូសជំរុញអោយបានគ្រប់គ្នា។
បើតាមសម្តេចតេជោ ហ៊ុន សែន ប្រសិនបើគ្មានវិធានការ ហ្មត់ចត់ទេ ប្រទេសរបស់យើង នឹងអាចវិលត្រឡប់ទៅរកស្ថានភាព ដកអាក្រក់ជាមិនខាន៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ