ព័ត៌មានជាតិ
មន្ត្រី ៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនល្អឥតខ្ចោះនោះទេ តែមានការវិវត្តន៍ជាវិជ្ជមាន
នៅក្នុងវេទិកាពិភាក្សា ស្ដីពី “វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុតិ្តធម៌នៅកម្ពុជា” នាព្រឹកថ្ងៃទី ២៩ ខែមិថុនានេះ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើថា នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ មានស្ថានភាពសិទ្ធិមនុស្សល្អឥតខ្ចោះនោះទេ ហើយសម្រាប់ប្រទេស កម្ពុជាក៏ដូច្នេះដែរ។

លោក ជិន ម៉ាលីន បានថ្លែងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនល្អឥតខ្ចោះនោះទេ តែមានការវិវត្តន៍ជាវិជ្ជមាន ហើយមានភាពល្អប្រសើរឡើង។ លោកបន្ថែមថា ជាទូទៅរឿងសិទ្ធិមនុស្សនេះ គ្មានប្រទេសណាមួយ ដែលមានភាពល្អឥតខ្ចោះនោះទេ ដោយមានបញ្ហាទៅតាមបរិបទ នៃប្រទេសនីមួយៗ។
លោករដ្ឋលេខាធិការ បន្ថែមទៀតថា «សូម្បីប្រទេសបិតាប្រជាធិបតេយ្យ ក៏គាត់មានបញ្ហាសិទ្ធិមនុស្ស តាមបែបរបស់គាត់ យើងក៏មានបញ្ហាតាមរបស់យើង ក៏ប៉ុន្តែសួរថាតើ វាមានវឌ្ឍនភាព មានការរីកចម្រើនវាមាន»។
បើតាមលោក ជិន ម៉ាលីន ជាទូទៅការវាយតម្លៃមួយ ដែលមានលក្ខណៈវិទ្យាសាស្រ្ដ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនេះ គឺផ្អែកទៅលើគោលការណ៍ចំនួនពីរ គឺទីមួយ. ផ្អែកទៅលើបរិបទរបស់ប្រទេសនោះផ្ទាល់ និងទីពីរ. ផ្អែកទៅលើបរិបទតំបន់៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន