Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ CIFF ជួយជំរុញ និងលើកកម្ពស់ ឧស្សាហកម្មភាពយន្តកម្ពុជា ទៅកាន់ពិភពលោក

បានផុស

នៅ

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ CIFF (Cambodia International Film Festival) ចាប់ផ្ដើមបើកជូនសាធារជនចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី ២៩ ខែមិថុនា រហូតដល់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ នេះ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ CIFF (Cambodia International Film Festival) ឆ្នាំ២០២២ នេះ គឺជាការជួយជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជា​ឱ្យមានការវិវត្តរីកចម្រើន។

បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍បន្តថា CIFF ក៏បានរួមចំណែកដល់ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាព​នយោបាយ​​របស់កម្ពុជា និងជាពិសេសបានបង្ហាញ​ពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិ​ធម្មជាតិកម្ពុជា ទៅកាន់ពិភពលោក ព្រមទាំងជា​​ការ​ផ្ដល់​ឱកាស​​ដល់​អ្នក​អាជីពក្នុង​វិស័យ​​ភាពយន្ត​ ​ក្នុង​​ការ​ចែក​រំលែក​​បទ​ពិសោធន៍ផ្លាស់ប្តូរយោបល់គ្នា​ ​រកចំណុចខ្លាំង បង្កើនគុណភាពភាពយន្ត កម្ពុជា ដើម្បីអាច​​​ប្រកួត​ប្រជែង​​ជាមួយ​នឹងការ​រីកចម្រើនឥតឈប់ឈរ​ នៃទីផ្សារភាពយន្ត​ក្នុង​តំបន់​។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងបន្តថា កម្ពុជា​បាន ​និងកំពុង​ក្លាយ​ជា​ទីតាំង​សម្រាប់​ថត​ខ្សែភាពយន្ត ​កាន់​តែមានភាព​ទាក់​ទាញ​​​ ស្រប​តាម​ចក្ខុវិស័យ​នៃ​គោល​នយោ​បាយ​ជាតិស្តីពី វិស័យ​វប្បធម៌ ក្នុងការជំរុញ​កម្ពុជា ឱ្យក្លាយ​ជា​ដែនដី​នៃ​ការ​ថត​ភាព​​យន្ត​ជាតិ និងបរទេស។

បណ្ឌិតសភាចារ្យ ភឿង សកុណា ​សម្ដែង​នូវ​ការ​កោតសរសើរ​ និងថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​ដៃគូ​សហការ​ទាំងអស់ និង​កិច្ចប្រឹង​ប្រែង​របស់​ក្រុមការងារ​រៀបចំ​មហោស្រពភាពយន្ត​អន្តរជាតិ នៅក្នុង​កាលៈ​ទេសៈ​​ដែលប្រទេសកម្ពុជា​បាន​បើកដំណើរការសេដ្ឋកិច្ច និង​សង្គម​​​​ឡើងវិញ ក្រោយពី​វិបត្តិ​សកល​​​​​​នៃជំងឺកូវីដ-១៩ ដែលបានរំខានដល់សកម្មភាពវប្បធម៌របស់យើងអស់រយៈពេល​ជាងពី​រ​ឆ្នាំ​មកនេះ។ ​

យោងតាមរបាយការណ៍របស់ក្រុមការងាររៀបចំបានឱ្យដឹងថា នាឆ្នាំនេះ មហោស្រពភាពយន្ត​អន្តរជាតិកម្ពុជាលើកទី១១ ​ ​បាននាំមកនូវស្នាដៃភាពយន្ត​ជាតិ និង​​អន្តរជា​តិ ​ ចំនួន​ ១៤៤ចំណងជើង មកពី​២៦​ប្រទេស​ រួមមានភាពឯកសារ ភាពយន្តគំនូរជីវចល ភាពយន្តខ្នាតខ្លី និងស្នាដៃ​ភាពយន្ត​ខ្នាតធំ។ ក្នុងនោះស្នាដៃភាពយន្ត​របស់កម្ពុជា​ចំនួន ៦២ ​ចំណងជើង ដែលផលិតដោយយុវផលិតករ​​វ័យក្មេងកម្ពុជា។ ជាពិសេស ស្នាដៃភាពយន្តរឿង “គ្រប់យ៉ាង​នឹងប្រសើរ” (Everything will be OK) របស់លោក ប៉ាន់ រិទ្ធី ដែលបានទទួលពាន​រង្វាន់ខ្លាឃ្មុំប្រាក់ នៅក្នុងមហោស្រពភាពយន្តទីក្រុង Berlin ២០២២, រឿង “ប៊ូឌីញ ស” (White building) របស់លោក នាង កាវិច ដែលបានទទួលពានរង្វាន់នៅមហោស្រពភាពយន្តទីក្រុងVenice, និងស្នាដៃភាពយន្តរបស់ផលិតករកម្ពុជា​ផ្សេងទៀត។

ជាមួយនេះ ភាពយន្តដ៏កម្រមកពីប្រទេសអូស្ត្រាលីចំនួន ២០ ចំណងជើង ដែលផលិតពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ២០២២ នឹងត្រូវបានចាក់បញ្ចាំងនៅក្នុងព្រិត្តិការណ៍មហោស្រពនេះ ក្នុងគោល​បំណង​​ចូលរួម​អបសារទខួបអនុស្សាវរីយ៍លើក៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-អូស្ត្រាលី ផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមចុចអានព័ត៌មានពាក់ព័ន្ធ៖ ចាប់ពីថ្ងៃនេះ មហាជនអាចទស្សនាភាពយន្តល្បី ខ្មែរ និងអន្តរជាតិ ជាង ១៤០ រឿង មិនគិតថ្លៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៨ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម២០ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៨ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម