ព័ត៌មានជាតិ
វិស័យសណ្ឋាគារផ្ទះសំណាក់ក្នុងខេត្តសៀមរាបកំពុងខ្វះធនធានមនុស្សប្រមាណ ៣ពាន់នាក់
វិស័យទេសចរណ៍ បាននិងកំពុងមានកំណើនគួរកត់សម្គាល់ ក្រោយពីស្ថានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធូរស្បើយ ហើយរាជរដ្ឋាភិបាល បានដកចេញនូវការរិតត្បិតទាំងអស់សម្រាប់ភ្ញៀវទេសចរ ចេញចូលកម្ពុជា។

ស្របពេលដែលកំណើនភ្ញៀវទេសចរងើបឡើងវិញជាលំដាប់ ធនធានដែលបម្រើការងារក្នុងវិស័យនេះ កំពុងខ្វះខាត និងមានតម្រូវការច្រើន ជាពិសេសផ្នែកសណ្ឋាគារ និងផ្ទះសំណាក់។
ជាក់ស្តែងលោក នួន ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ ស្តារី អង្គរ នៅខេត្តសៀមរាប បានឱ្យដឹងថា គ្រាន់តែខេត្តសៀមរាបមួយ តម្រូវការធនធានមនុស្សក្នុងវិស័យសណ្ឋាគារផ្ទះសំណាក់ បានប៉ាន់ស្មានថា មានចំនួនប្រមាណ ៣ពាន់នាក់។

បើតាមលោក នួន ច័ន្ទតារា ការខ្វះធនធានបម្រើការងារក្នុងវិស័យសណ្ឋាគារ ផ្ទះសំណាក់ និងវិស័យទេសចរណ៍ គឺដោយសារ ក្នុងអំឡុងពេលវិបត្តិកូវីដ វិស័យទេសចរណ៍រងគ្រោះធ្ងន់ធ្ងរ បុគ្គលិកដែលបម្រើការក្នុងវិស័យនេះ បាត់បង់ការងារក៏បានងាកទៅធ្វើការក្នុងផ្នែកផ្សេង នៅតាមបណ្តាខេត្តនានា ហើយមួយចំនួនទៀត បានចំណាកស្រុកបណ្តោះអាសន្ន ទៅធ្វើការនៅក្រៅប្រទេស ដើម្បីរកចំណូលទ្រទ្រង់ជីវភាពគ្រួសារ។
ទាក់ទងនឹងបញ្ហានេះ លោក ច័ន្ទតារា មានការព្រួយបារម្ភទៅលើគុណភាពធនធានមនុស្សក្នុងវិស័យសណ្ឋាគារផ្ទះសំណាក់ ខណៈការរំពឹងរបស់អ្នកជំនាញទេសចរ ព្យាកណ៍ថា កំណើនភ្ញៀវ នឹងកើនឡើងខ្លាំងនៅចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ។ លោកថា សណ្ឋាគារ ផ្ទះសំណាក់ បានបើកឡើងវិញជាបណ្តើរៗ ដើម្បីត្រៀមទទួលភ្ញៀវទាំងជាតិ និងអន្តរជាតិ។ ទន្ទឹមនេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ចូលរួមការពារ និងជៀសឱ្យឆ្ងាយពីជំងឺកូវីដ -១៩ ជាពិសេសចូលរួមបន្តអនុវត្តនូវការចាក់វាក់សាំងដុសជំរុញទី៣ ដល់ទី៥ ជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត។
រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ដោយបានណែនាំដល់វិស័យឯកជន សហការជាមួយរដ្ឋបណ្តុះបណ្តាលធនធានមនុស្ស និងកៀរគរពួកគេដែលបានឃ្លាតពីជំនាញរបស់ខ្លួនដោយសារកូវីដមកវិញ ដើម្បីបំពេញចំណែះដឹង និងតម្រូវការ ដែលកំពុងខ្វះខាត។
ពាក់ព័ន្ធនឹងវិស័យនេះផងដែរ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងអ្នកជំនាញវិស័យសណ្ឋាគារ នឹងសហការគ្នាបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិក និងធនធានមនុស្សក្នុងវិស័យនេះ នៅពេលឆាប់ៗខាងមុខ។ គម្រោងនេះ ក៏មានការគាំទ្រពីរាជរដ្ឋាភិបាលផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ