ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសបន្ទាន់ បាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគលើរាងកាយ បង្កគ្រោះថ្នាក់
អ្នកជំនាញក្រសួងសុខាភិបាល បានព្រមានពីគ្រោះថ្នាក់ នៃការបាញ់ទឹកសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ឬអាល់កុល លើសរីរាង្គមនុស្ស ដោយថា ករណីនេះ មិនអាចជួយការពារ នឹងវីរុសកូវីដ-១៩បានទេ តែវាអាចមានគ្រោះថ្នាក់។

យោងតាមអត្ថបទបកប្រែក្រៅផ្លូវការ របស់អង្គការសុខភាពពិភពលោក ដោយលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការបាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ លើសរីរាង្គមនុស្ស មិនបានជួយដល់ការការពារខ្លួនប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ ហើយអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពទៀតផង។

លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ទៅលើខ្លួនមនុស្ស នៅក្នុងគ្រប់កាលៈទេសៈ ។សារធាតុទាំងនេះ អាចធ្វើឱ្យពុល ប្រសិនបើប៉ះមាត់ ហើយលេបចូល។

យ៉ាងណាក៏ដោយ អត្ថបទបកប្រែក្រៅផ្លូវការរបស់លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាងសម្អាតផ្ទៃ ទីកន្លែងណាមួយតែប៉ុណ្ណោះ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C