ព័ត៌មានជាតិ
មកដឹងលម្អិត ពីករណីរកឃើញថ្មី អ្នកជំងឺកូវីដ-១៩ បន្ទាប់ពីកម្ពុជាស្ងប់ស្ងាត់ជិត ២ ខែ
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពី ការរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១០នាក់ បន្ទាប់ពីមិនមានរកឃើញអ្នកឆ្លងចំនួន ៥២ ថ្ងៃជាប់គ្នារួចមក។

អ្នកជំងឺថ្មី ឆ្លងជំងឺ កូវីដ-១៩ ទាំង ១០ ករណីនោះ ត្រូវបានរកឃើញ ដោយ PCR និងជាប្រភេទអូមីក្រុង ទាំងអស់។ ២ នាក់ ជាករណីនាំចូល ឯ ៨ នាក់ ជាករណីរកឃើញក្នុងសហគមន៍ ដោយក្នុងនោះ ៥ នាក់ ជាករណីសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។

គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦ ២៧២ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០៦ នាក់, ស្លាប់សរុបចំនួន ៣ ០៥៦ នាក់។
គួរបញ្ជាក់ថា នាយប់មិញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសារជាសំឡេងបានបញ្ជាក់ថា កម្ពុជាបានពិនិត្យឃើញអំពីការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ឡើងវិញ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ការរកឃើញករណីឆ្លងនៅក្នុងសហគមន៍ឡើងវិញនេះតាមរយៈការធ្វើតេស្ត PCR មួយចំនួន និងអ្នកធ្វើតេស្តដើម្បីបំពេញទម្រង់បែបបទចេញទៅក្រៅប្រទេសជាដើម ហើយមួយចំនួនទៀតតាមរយៈអ្នកត្រឡប់មកពីក្រៅប្រទេស។ ទន្ទឹមនឹងនោះ សម្ដេចទទួលបានព័ត៌មានដែរថា នៅតាមទីកន្លែងមួយចំនួន ក៏បានរកឃើញវិជ្ជមាន នៃជំងឺកូវីដ-១៩ ផងដែរ ដូច្នេះអាចសន្មត់ថា ជំងឺកូវីដ-១៩ បានចាប់ផ្ដើមឡើងវិញ ទោះបីជាមានចំនួនតិចហើយមិនធ្ងន់ធ្ងរក៏ដោយ។
ជាមួយគ្នានោះសម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការការពារសុខភាពផ្ទាល់ខ្លួន នៅគ្រប់ទីកន្លែងទាំងអស់ ហើយត្រូវមានវិធានការហ្មត់ចត់ ដើម្បីបញ្ចៀសនូវការរីករាលដាល ចូលទៅក្នុងសហគមន៍ និងចូលទៅក្នុងគ្រួសារ៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ