Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងព្រះសីហនុ ព្រមានចាត់វិធាន​ការក្តៅចំពោះអាជីវករមិនរើចេញ​ពីតំបន់ឆ្នេរតាមកាលកំណត់

បានផុស

នៅ

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានក្រើនរំលឹកដល់អាជីវករទាំងអស់ ដែលកំពុងលក់ដូរគ្មានសណ្តាប់ធ្នាប់​នៅតាមតំបន់​ឆ្នេរត្រូវប្រញាប់រុះរើតូប ឬសម្ភារផ្សេងៗឱ្យអស់ត្រឹមថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីចៀសវាងការអនុវត្តវិធានការរដ្ឋបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៩មិថុនានេះថា រដ្ឋបាលក្រុងព្រះសីហនុបានធ្វើការណែនាំដល់អាជីវករលក់ដូរនៅតាមតំបន់ឆ្នេរត្រូវធ្វើការរុះរើតូប និងសម្ភារ​ផ្សេងៗដែលមិនមានរបៀបរៀបរយ និងមិនមានសណ្តាប់ធ្លាប់ ដើម្បីរៀបចំសណ្តាប់ធ្នាប់បរិស្ថាន និងសោភ័ណភាព នៅតំបន់ឆ្នេរឡើងវិញ។

លោក ឃាង ភារម្យ បានបន្តថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកែលម្អសោភ័ណភាពតំបន់ឆ្នេរ​សមុទ្រខេត្តព្រះ​សីហនុដោយមានការរៀបចំជាលំហសាធារណៈ។មានន័យថា បងប្អូនប្រជាពលរដ្ឋទៅ​កម្សាន្ត​សប្បាយហើយ មិនមានការគិតថ្លៃអ្វីទេ។

លោកបានបន្តទៀតថា«យើងសង្កេតឃើញថាមួយរយៈពេលចុងក្រោយនេះមានបងប្អូនអាជីវករមួយចំនួនហាក់ដូចជាមិនបានចូលរួមសហការ ដោយពួកគាត់មានការតាំងតូប និងសម្ភារដូចជាចង្រ្កានជើងឆ្នាំង និងដាំស្លនៅលើឆ្នេរក៏មាន និងនៅលើការ៉ូឡាផ្លូវថ្មើរជើងក៏មាន ដែលបង្កឱ្យមានការបាត់បង់សណ្តាប់ធ្លាប់ និងសោភ័ណភាព»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បញ្ហានេះរដ្ឋបាលក្រុងព្រះសីហនុតែងតែចុះណែនាំ និងអប់រំជាប្រចាំ ប៉ុន្តែហាក់បីដូចជាមិនមានប្រសិទ្ធភាពទេ។

លោក ឃាង ភារម្យ បានបញ្ជាក់ថា « អ៊ីចឹងហើយ ដើម្បីជាការរៀបចំឱ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយ ថែរក្សាបានបរិស្ថាន និងសោភ័ណភាព នៅតាមតំបន់ឆ្នេរ គឺរដ្ឋបាលក្រុងបានកំណត់ពេលវេលាឱ្យអាជីវករធ្វើការរុះរើ និងរៀបរយសណ្តាប់ធ្នាប់ឡើងវិញត្រឹមថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២២ ហើយក្នុងករណីប្រសិនបើបងប្អូនអាជីវករមិនចូល​រួមសហការទេរដ្ឋបាលក្រុងនឹងអនុវត្តវិធានការរដ្ឋបាលហើយ»។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី៩​ជុំទី៣​ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម