ព័ត៌មានជាតិ
ចៅសង្កាត់ស្រ្ដីទាំង ១៥រូប នៅរាជធានីភ្នំពេញ
លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានប្រកាសដោយគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅ។ តាមរយៈលទ្ធផលនោះ បានបង្ហាញថា ស្រ្ដី ចំនួន ១៧៣រូប បានជាប់ឆ្នោតជាមេឃុំ-ចៅសង្កាត់ ក្នុងចំណោមឃុំ-សង្កាត់ទាំង ១៦៥២ ទូទាំងប្រទេស។ ក្នុងចំណោមនោះ មាន ១៥រូប បានជាប់ជាចៅសង្កាត់ ក្នុងចំណោម ១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញ ដែលមានឈ្មោះដូចខាងក្រោម៖
១. លោកស្រី ប្រាក់ ម៉ាលី (អាយុ ៦៧ឆ្នាំ) ចៅសង្កាត់ បឹងកេងកងទី ១ (ខណ្ឌបឹងកេងកង)

២. លោកស្រី ប៉ែន អុិន (អាយុ ៦៨ឆ្នាំ) ចៅសង្កាត់ ផ្សារកណ្ដាលទី ២ (ខណ្ឌដូនពេញ)

៣. លោកស្រី ខៀវ សំអុន (អាយុ ៦២ឆ្នាំ) ចៅសង្កាត់ ចតុមុខ (ខណ្ឌដូនពេញ)

៤. លោកស្រី អុិន សាផន (អាយុ ៦៤ឆ្នាំ) ចៅសង្កាត់ ស្រះចក (ខណ្ឌដូនពេញ)

៥. លោកស្រី ស៊ូ គឹមឡេង (អាយុ ៦៤ឆ្នាំ) ចៅសង្កាត់ មនោរម្យ (ខណ្ឌ៧មករា)

៦. លោកស្រី ឡុង ផល្លី (អាយុ ៦៩ឆ្នាំ) ចៅសង្កាត់ មិត្តភាព (ខណ្ឌ៧មករា)

៧. លោកស្រី តៅ មន្ថា (អាយុ ៦៧ឆ្នាំ) ចៅសង្កាត់ បឹងព្រលឹត (ខណ្ឌ៧មករា)

៨. លោកស្រី ពៅ សាម៉ោច (អាយុ ៧៣ឆ្នាំ) ចៅសង្កាត់ ផ្សារដេប៉ូទី ១ (ខណ្ឌទួលគោក)

៩. លោកស្រី ឆេង ចាន់ថន (អាយុ ៧១ឆ្នាំ) ចៅសង្កាត់ ផ្សារដេប៉ូទី ២ (ខណ្ឌទួលគោក)

១០. លោកស្រី សឿង សេរី (អាយុ ៧២ឆ្នាំ) ចៅសង្កាត់ ដង្កោ (ខណ្ឌដង្កោ)

១១. លោកស្រី ឌី សុខហេង (អាយុ ៣៩ឆ្នាំ) ចៅសង្កាត់ ព្រៃវែង (ខណ្ឌដង្កោ)

១២. លោកស្រី ទេព ព្រហ្មមុន្នី (អាយុ ៦០ឆ្នាំ) ចៅសង្កាត់ និរោធ (ខណ្ឌច្បារអំពៅ)

១៣. លោកស្រី យន់ សុផល (អាយុ ៥៨ឆ្នាំ) ចៅសង្កាត់ វាលស្បូវ (ខណ្ឌច្បារអំពៅ)

១៤. លោកស្រី ទៀប វណ្ណរឿង (អាយុ ៦២ឆ្នាំ) ចៅសង្កាត់ កាកាបទី ១ (ខណ្ឌពោធិ៍សែនជ័យ)

១៥. លោកស្រី រាជ ផាវឿន (អាយុ ៧២ឆ្នាំ) ចៅសង្កាត់ ទួលសង្កែទី ១ (ខណ្ឌឫស្សីកែវ)

អានអត្ថបទទាក់ទង៖ មកស្គាល់យុវជនជាប់ឆ្នោតជាមេឃុំ-ចៅសង្កាត់ វ័យក្មេងជាងគេទាំង ១០រូប

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ