ព័ត៌មានជាតិ
ប្រជាពលរដ្ឋនៅភូមិកងមាសស្នើសុំអាជ្ញាធរខេត្តជួយជួសជុលផ្លូវលំខូចខាតជាង ៧ គីឡូម៉ែត្រ
ផ្លូវលំគ្រួសក្រហមជាង ៧ គីឡូម៉ែត្រ ចេញពីភូមិចុងឈើត្រាចឃុំទៅកាន់ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ កំពុងរងការខូចខាតធ្ងន់ធ្ងរ ជាងមួយឆ្នាំមកហើយលំបាកធ្វើដំណើរយ៉ាងខ្លាំង។
ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិគោរពស្នើសុំអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធមេត្តាជួយជួសជុលផ្លូវខាងលើនេះ ដើម្បីប្រជាពលរដ្ឋជាង ១០ ភូមិរាប់ពាន់គ្រួសារបានធ្វើដំណើរដោយងាយស្រួល។

ទាក់ទងនឹងករណីខាងលើនេះលោក ណុប ហូយ មេភូមិកងមាសរួមនិងអាចារ្យគណៈកម្មាធិការវត្តកងមាស នៅរសៀលថ្ងៃទី២៩ខែ មិថុនាឆ្នាំ២០២២បាននិយាយឲ្យក្រុមអ្នកយកព័ត៌មានយើងឲ្យដឹងថា ផ្លូវមួយខ្សែនេះមានប្រវែងជាង៧ គីឡូម៉ែត្របានរងការខូចខាតយ៉ាងខ្លាំងអស់រយៈពេលជាងមួយឆ្នាំមកហើយ ពុំមានខាងណាជួសជុលឡើយ ធ្វើឱ្យប្រជាពលរដ្ឋជួបលំបាកក្នុងការដឹកជញ្ជូនកសិផលនឹងធ្វើដំណើរយ៉ាងខ្លាំងទៅកាន់ទីផ្សារ។

លោកមេភូមិបានបញ្ជាក់ទៀតថាប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវខាង លើនេះរួមមានជាង១០ភូមិគឺ ភូមិកងមាស ភូមិអន្លង់ភេ ភូមិអន្លង់អក ភូមិភ្លង ភូមិគៀនតាម៉ា ភូមិកំពង់អុស ភូមិព្រែកយួន ភូមិពាម ឆ្កោក ភូមិថ្មី ភូមិកោះធំ ភូមិទន្លេក្រៅ បើគិតជាគ្រួសារមានរាប់ពាន់គ្រួសារ ដែលពួកគាត់សុទ្ធតែសំ ណូមពរសុំឲ្យជួសជុលផ្លូវខាងលើនេះ។
ដូចនេះប្រជាពលរដ្ឋរួមនិងអាជ្ញាធរគោរពស្នើសុំអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធមេត្តា ជួយចុះមកពិនិត្យ មើលនិងជួយជួសជុលផ្លូវខាងលើនេះគាត់បានធ្វើដំណើរដោយងាយ ស្រួលឡើងវិញដោយអនុគ្រោះផងចុះ៕


អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ