Connect with us

ព័ត៌មានជាតិ

វិទ្យាល័យកោះកុង ប្រែក្លាយ​ជាសាលា​​បច្ចេកទេស ​​សិក្សាជំនាញមិន​បាច់​រៀន​មហាវិទ្យាល័យ

បានផុស

នៅ

វិទ្យាល័យកោះកុង ដែលស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង បាន​ប្រែក្លាយ​ទៅជាសាលា​ចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង។

លោក ង៉ែត ឡឹង ប្រធាន​មន្ទីរ​អប់រំ យុវជននិង​កីឡា​ខេត្ត​កោះកុង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង ក្រៅ​ពី​ផ្តល់​ការ​សិក្សា​ចំណេះដឹង​ទូទៅ​ដល់​សិស្សានុសិស្ស ក៏​​ផ្តល់​ការ​​បណ្តុះបណ្តាល​លើមុខជំនាញបច្ចេកទេស​ដូចជា​មេកានិច និងអគ្គិសនី ចាប់ពីកម្រិត ១​ ដល់ កម្រិត៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ការប្រែក្លាយ​ជា​សាលា​បច្ចេកទេស​នេះ មិន​តម្រូវ​​សិស្ស​សិក្សា​ទូទៅនោះទេ គឺ​​ជាការ​ស្ម័គ្រចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង។ ការ​ផ្តល់​បន្ថែម​ជំនាញ​បច្ចេកទេស នឹង​​ជួយ​សិស្ស​មួយ​ចំនួនដែល​គ្មានលទ្ធភាព​បន្ត​សិក្សា​នៅ​ឧត្តមសិក្សា អាច​សិក្សា​ជំនាញប​ច្ចេកទេស​​នៅក្នុង​សាលា​ដើម្បី​​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ ឬ​ស្វែង​រក​អាជីព​​ការងារ​នៅពេល​អនាគត។

បើ​តាម​លោកប្រធាន​មន្ទីរបាន​ឲ្យ​ដឹង​បន្ថែម​ថា ​នៅ​ស្រុកស្រែអំបិលក៏​គ្រោង​បង្កើត​វិទ្យាល័យធនធាន​មួយ​ទៀត​ដែល​នឹង​បង្រៀន​​ជំនាញ STEM (Science, Technology, Engineering, and Mathematics) ដែល​សុទ្ធសឹង​ជា​ជំនាញ​ដែល​ត្រូវ​ការ​បំផុត​ក្នុង​ប្រទេស។ STEM ជា​ជំនាញសំខាន់ ដែល​យុវជនអាច​ពង្រឹង​​សមត្ថភាព​ដើម្បី​ចូលរួម​អភិវឌ្ឍ​​ធនធាន​មនុស្ស សេដ្ឋកិច្ច និង​ជំរុញ​ការ​អភិវឌ្ឍ​ជាតិ​។

គួរ​បញ្ជាក់​ថា នៅ​ខេត្ត​កោះកុង មាន​វិទ្យាល័យ ១៣ កន្លែង​ក្នុង​ស្រុក​ក្រុង​ទាំង ៧ ដែល​ក្នុង​នោះ​រួម​មាន៖

ក្រុង​ខេមរភូមិន្ទ

-វិទ្យាល័យ​ចំណេះដឹង​ទូទៅ និង​បច្ចេកទេស តេជោសែន កោះកុង

ស្រុក​បូទុមសាគរ

-វិទ្យាល័យ បូទុមសាគរ

-វិទ្យាល័យ ថ្ម​ស

-វិទ្យាល័យ ហ៊ុន សែន ចំការ​លើ

ស្រុក​គីរីសាគរ

-វិទ្យាល័យ កោះស្តេច

ស្រុក​កោះកុង

-វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង

ស្រុក​មណ្ឌលសីមា

-វិទ្យាល័យ ប៉ាក់ខ្លង

-វិទ្យាល័យ ហ៊ុន សែន ចាំយាម

ស្រុក​ស្រែអំបិល

-វិទ្យាល័យ ស្រែ​អំបិល

-វិទ្យាល័យ ហ៊ុន សែន ជីខលើ

ស្រុក​ថ្មបាំង

-វិទ្យាល័យ ជីផាត

-វិទ្យាល័យ ឫស្រីជ្រុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ប្រធានតុលាការភ្នំពេញឱ្យបន្តពន្លឿនចាត់ការរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

ព័ត៌មានជាតិ៣៧ នាទីutes មុន

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានជាតិ៤០ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ចុះណែនាំទីតាំងអាជីវកម្ម ២៩កន្លែង ឱ្យមានឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួនដើម្បីការពារពីគ្រោះអគ្គិភ័យ

Sokha Hotels

ព័ត៌មានពេញនិយម