ព័ត៌មានជាតិ
Update៖ មហាវិទ្យាល័យ បញ្ចុះថ្លៃសិក្សា សិស្សចូលរៀនឆ្នាំសិក្សាថ្មី
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី២២ធ្នូនេះថា សម្រាប់ឆ្នាំសិក្សា២០២០-២០២១នេះ គ្រឹះស្ថានឧត្តមសិក្សាភាគច្រើន បានសម្រេចយកការបញ្ចុះតម្លៃសិក្សាជាលក្ខណៈទូទៅ ដោយមិនមានការប្រឡងយកអាហារូបករណ៍ដូចរាល់ឆ្នាំឡើយ។
លោកបានបន្តថា«ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ក្នុងសម័យកូវីដ១៩ និងសិស្សានុសិស្ស ដែលជាប់ដោយពុំទទួលបាននិទ្ទេសនោះ វិទ្យាស្ថានវ៉ាន់ដាបានសម្រេចបញ្ចុះតម្លៃសិក្សាជូនអ្នកជាប់ទាំងអស់ស្មើនឹងនិទ្ទេស Cគឺឆ្នាំទី១បង់ត្រឹមតែ៥១០ដុល្លារ និងឆ្នាំទី២ទី៣និងទី៤ត្រូវបង់៦០០ដុល្លារ»។ លោកបានបន្ថែមទៀតថា ក្រៅពីនេះសកលវិទ្យាល័យផ្សេងៗទៀតក៏បញ្ចុះតម្លៃដូចគ្នានេះដែរ ដូចជាសាកលវិទ្យាភ្នំពេញអន្តរជាតិ(PPIU)ឆ្នាំទី១បង់តម្លៃ៤៥៦ដុល្លារ ឆ្នាំទី២ទី៣និងទី៤បង់តម្លៃ៥៤០ដុល្លារ។ សកលវិទ្យាល័យអាស៊ីអឺរ៉ុប ឆ្នាំទី១បង់៣៥០ដុល្លារឆ្នាំទី២ទី៣និងឆ្នាំទី៤បង់តម្លៃ៤២០ដុល្លារ សកលវិទ្យាល័យធនធានមនុស្ស ឆ្នាំទី១បង់៣៦០ដុល្លារ ឆ្នាំទី២បង់៤១០ដុល្លារ និងឆ្នាំទី៣និងទី៤បង់ចំនួន៤៣០ដុល្លារ។
យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា មានសកលវិទ្យាល័យមួយចំនួននៅមិនទាន់មានការបញ្ចុះតម្លៃទេ ដូចជាសកលវិទ្យាល័យបៀលប្រាយ ដោយបង់សិក្សាក្នុង១ឆ្នាំ៦០០ដុល្លាររយៈពេលពេល៤ឆ្នាំ។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បង់៦០០ដុល្លារ ក្នុង១ឆ្នាំរយៈពេល៤ឆ្នាំ និងសាកលវិទ្យាល័យកម្ពុជា បង់៧៨០ដុល្លារ ក្នុង១ឆ្នាំរយៈពេល៤ឆ្នាំ។
លោក ហេង វ៉ានដា បានឲ្យដឹងថា សកលវិទ្យាល័យនីមួយៗបានកំណត់ពេលចូលសិក្សាខុសៗគ្នាខ្លះចូលនៅក្នុងខែមករាឆ្នាំ២០២១សាលាខ្លះទៀតចូលនៅខែកុម្ភៈឆ្នាំ២០២១។ យ៉ាងណាក៏ដោយ មានបេក្ខជនជាប់បាក់ឌុបនៅឆ្នាំនេះ បានស្នើឲ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់រៀបចំការប្រឡងយកអាហារូបករណ៍ដូចរាល់ឆ្នាំដែរ។
កញ្ញា សេង សុវណ្ណនីកា រៀនថ្នាក់ទី១២នៅវិទ្យាល័យព្រែកដំបូក បានស្នើឲ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ រៀបចំការប្រឡងយកអាហារូបករណ៍ ដើម្បីឲ្យពួកគាត់បានបញ្ចេញសមត្ថភាព។ ចំណែក កញ្ញា អ៊ីម ស្រីម៉ី រៀនថ្នាក់ទី១២នៅវិទ្យាល័យ ហ៊ុន សែន អង្គស្នួល បាននិយាយថា«ចំពោះការដាក់ពាក្យ ទៅសិក្សានៅសកលវិទ្យាល័យ ខ្ញុំសំណូមពរឲ្យមានការប្រឡង ដើម្បីយកអាហារូបករណ៍ ព្រោះអាចលើកទឹកចិត្តខ្លះៗដល់សិស្ស ដែលពូកែក៏ដូចជាផ្តល់ឱកាសឲ្យសិស្សគ្រប់រូបបានបញ្ចេញសមត្ថភាពរៀងៗខ្លួនផងដែរ»។
គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសឲ្យ សិស្ស ថ្នាក់ទី១២និងថ្នាក់ទី៩ ដែលត្រូវប្រឡងឆ្នាំសិក្សា២០១៩-២០២០នេះ ឲ្យជាប់ជាស្វ័យប្រវត្តិតែម្តង ដោយមិនមានការប្រឡងឡើយដោយសារបញ្ហាវិបត្តិជំងឺកូវីដ១៩៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ក្រសួងសុខាភិបាល ប្រកាសបន្ទាន់ បាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគលើរាងកាយ បង្កគ្រោះថ្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី