Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌទួលគោក ជំរុញឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទប់ស្កាត់បទល្មើសអសន្ដិសុខ

បានផុស

នៅ

អភិបាលខណ្ឌ​ទួលគោក លោក ជា ពិសី​ បានជំរុញឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការ​ឯកភាពខណ្ឌទួលគោកត្រូវការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសការពារ​ទប់ស្កាត់​ឲ្យបាន​នូវបទល្មើស​លួច ឆក់ ប្លន់ នៅក្នុង​មូលដ្ឋាន ខណៈដែល​បទល្មើស​ទាំង​នេះហាក់​មានការ​កម្រើក​ឡើ​ង​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការជំរុញ​បែបនេះ​របស់លោក ជា ពិសី បានធ្វើ​ឡើងនៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​ ៣៧ ​របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក នា​ព្រឹក​ថ្ងៃទី​ ៣០ ខែមិថុនា ​ឆ្នាំ​ ២០២២​នេះ នៅ​សាលាខណ្ឌ​ទួលគោក ក្រោម​វត្តមាន​លោក ​ម៉ែន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ សង្កាត់​ទាំង​ ១០ និង​មានការ​ចូលរួម​ពី​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​ទៀត​។

​លោក​ ជា ពិសី អភិបាលខណ្ឌ​ទួលគោក បាន​មានប្រសាសន៍ថា សម្រាប់​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ គណៈបញ្ជាការ​ឯកភាព​សង្កាត់​ទាំង​ ១០ ត្រូវខិតខំ​ឲ្យ​អស់​កម្លាំងកាយ​ចិត្ត ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ពិសេស ការពារ​ទប់ស្កាត់​ឲ្យបាន​នូវបទល្មើស​លួច ឆក់ ប្លន់ ដោយសារ​ថាបទល្មើស​ទាំងនេះ ហាក់​មានការ​កម្រើក​ឡើ​ង​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ លោក​ជា ពិសី មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋានពិសេស ទប់ស្កាត់ឲ្យ​បាន​នូវ បទល្មើស​លួច ឆក់ ប្លន់ នេះ កងកម្លាំង​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​យើង​ត្រូវតែ​ធ្វើឲ្យ​បាន​ជាប្រចាំ ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ដូច​យើង​ហូប​អាហារ​ប្រចាំថ្ងៃ​អញ្ចឹង​ដែរ។ បន្ថែម​ពីនេះ អាជ្ញាធរ​ខណ្ឌ សង្កាត់​របស់​យើង​ក៏ត្រូវ​តែ​ចុះ​មើលផ្លូវ​ជាប្រចាំ​ផងដែរ ពោលគឺ​បើ​មាន​ផ្លូវ​ខូច​ត្រូវ​រាយការណ៍ ដើម្បី​ធ្វើការ​ជួសជុល​ឡើងវិញ ហើយ​ពេល​មេឃ​ភ្លៀង​ត្រូវ​នាំគ្នា​ចុះ​មើល​នៅ​តំបន់​ធ្លាប់​លិចលង់ កាយ​សំរាម​ចេញពី​មាត់ លូ ប្រឡាយ ដើម្បី​រំដោះ​ការលិចលង់​ភូមិឋាន​របស់​ប្រជាពលរដ្ឋ។ ទង្វើបែបនេះ​របស់​យើង នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ភាពកក់ក្តៅ​ និង​ជឿទុកចិត្ត​មកលើ​អាជ្ញាធរ​របស់​យើង​។

​បន្ថែម​ពីលើ​នេះ​ទៀត លោក​ ជា ពិសី ក៏បាន​ជំរុញការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន ទៅតាម​អ្វីដែល​បាន​សន្យាជាមួយ​ប្រជាពលរដ្ឋ​នៅ​មុនពេល​បោះឆ្នោត បើ​ដោះស្រាយ​មិនទាន់បាន​ត្រូវ​ប្រាប់​ពួកគាត់ ហើយក៏​ត្រូវ​រាយការណ៍​បន្ត​មក​ខណ្ឌ​ផងដែរ ដើម្បីឲ្យ​​ខណ្ឌ​បន្ត​ដោះស្រាយ​ជូន​ពួកគាត់​បាន​លឿន​។​

​ក្នុងឱកាស​នោះដែរ លោក​ជា ពិសី ក៏បាន​ជំរុញ​ឲ្យមន្ត្រី​ខណ្ឌសង្កាត់ ​ត្រូវ​បន្ត​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដុស​ជំរុញ​ឲ្យ​បាន​គ្រប់គ្នា ពិសេស​ដុស​ទី​ ៤​ និង​ទី​ ៥ ដោយសារ​ជំងឺ​នេះ ហាក់​មានការ​កម្រើក​ឡើ​ង​វិញ​ហើយ ដែល​ជំរុញ​ឲ្យ​យើង​គ្រប់គ្នាអនុវត្ត​ឲ្យបាន ក្នុង​កិច្ចការពារ​ខ្លួន​ពិសេស​អនុវត្ត ៣ ​ការពារ ៣ ​កុំ និង​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដុស​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម