ព័ត៌មានជាតិ
លោកស្រី យក់ សម្បត្តិ ៖ អ្នកជំងឺកូវីដរកឃើញថ្មី១៧នាក់អនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះទាំងអស់
លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថាអ្នកជំងឺកូវីដ១៩ដែលទើបរកឃើញថ្មីចំនួន១៧នាក់មានសភាពជំងឺស្រាលទេហើយត្រូវបានអនុញ្ញាតឱ្យពួកគាត់ធ្វើការសម្រាកព្យាបាលនៅតាមផ្ទះ។ ប៉ុន្តែត្រូវបន្តអនុវត្តវិធានការតាមក្រសួងសុខាភិបាលដើម្បីទប់ស្កាត់កុំឱ្យមានឆ្លងការរាលដាលបន្តទៀត។
ថ្លែងប្រាប់អ្នកព័ត៌មានក្នុងសិក្ខាសាលាស្តីពីការពិនិត្យការវិវត្តន៍នៃសកម្មភាពលុបបំបាត់ជំងឺរលាកថ្លើមដោយសារវីរុសប្រភេទបេនិងសេក្នុងប្រទេសកម្ពុជានៅរសៀលថ្ងៃទី៣០មិថុនានេះនៅសណ្ឋាគារទន្លេបាសាក់២ លោកស្រីបានបន្តថា ករណីរកឃើញអ្នកជំងឺកូវីដ១៩ថ្មីចំនួន១៧ករណីក្រោយពីមិនមានករណីឆ្លងរយៈពេល៥២មកនេះ គឺពួកគាត់មិនបានដឹងខ្លួនថាមានឆ្លងជំងឺនេះទេព្រោះមិនមានចេញរោគសញ្ញាអ្វីទេហើយក្នុងចំណោមអ្នកឆ្លង១៧ករណីនោះ ជាង១០ករណីជាអ្នកទៅសុំវិញ្ញាបនបត្រសម្រាប់ធ្វើដំណើរទៅក្រៅប្រទេស។
លោកស្រីបានបន្តទៀតថា «ពួកគាត់មិនបានដឹងខ្លួនទេថា មានឆ្លងជំងឺកូវីដ៩នេះដោយសារមិនមានអារម្មណ៍ឈឺអ្វីទេលុះពេលមកយកលទ្ធផលតេស្តក៏ស្រាប់តែមានឆ្លងកូវីដ១៩តែម្តងទៅ»។
លោកស្រីបានបន្ថែមថា ដោយសារអ្នកជំងឺដែលរកឃើញថ្មីមានស្ថានភាពស្រាលមិនមានរោគសញ្ញាណាមួយធ្ងន់ធ្ងរនោះ ទើបយើងអនុញ្ញាតឱ្យពួកគាត់សម្រាកព្យាបាលជំងឺនៅតាមផ្ទះរៀងៗខ្លួន។
យ៉ាងណាក៏ដោយលោកស្រីក៏មិនបានបញ្ជាក់ពីការឆ្លងរបស់អ្នកជំងឺទាំង១៧នាក់នោះទេដោយលោកស្រីគ្រាន់តែអះអាងថាកន្លងមកការធ្វើតេស្តតាមម៉ាស៊ីនភីស៊ីអតែងតែរកឃើញអវិជ្ជមាន។ ប៉ុន្តែក៏មានការធ្វើតេស្តតាមឧបករណ៍តេស្តរហ័សក៏មានរកឃើញខ្លះៗដែរនៅក្នុងសហគមន៍។ប៉ុន្តែមិនមានរោគសញ្ញាអ្វីមួយគួរឲ្យបារម្ភនោះទេ ដោយសារកម្ពុជាបានចាក់វ៉ាក់សាំងគ្របដណ្តប់គ្រប់ទីកន្លែងទើបមានភាពស៊ាំទប់ទល់នឹងជំងឺកូវីដមិនឱ្យវិវត្តទៅរកភាពធ្ងន់ធ្ងរ ឬ ឈានដល់បាត់បង់អាយុជីវិត។
លោកវេជ្ជបណ្ឌិត យក់ សម្បត្តិបានបញ្ជាក់ថា គិតមកដល់ពេលនេះមិនមានអ្នកជំងឺកូវីដ១៩ណាម្នាក់សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យឬមណ្ឌលព្យាបាលណាមួយនោះទេពោលគឺការសម្រាកពេទ្យរបស់អ្នកជំងឺកូវីដ១៩គឺសូន្យ។
គួរបញ្ជាក់ថា កម្ពុជាមិនមានឆ្លងករណីជំងឺកូវីដ១៩ករណីថ្មីរយៈពេល៥២ថ្ងៃមកហើយទើបតែរកឃើញចំនួន១៧ករណីថ្មីក្នុងនោះនៅថ្ងៃទី២៨មិថុនារកឃើញ១០ករណីក្នុងនោះសហគមន៍៨នាក់និងថ្ងៃទី២៩មិថុនារកឃើញអ្នកឆ្លងថ្មី ០៧នាក់សុទ្ធតែក្នុងសហគមន៍ទាំងអស់។
គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៣៦២៧៩នាក់ អ្នកជាសះស្បើយចំនួន១៣៣២០៦នាក់និងអ្នកស្លាប់ចំនួន៣០៥៦នាក់៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ