ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ការបាត់បង់ព្រៃឈើ ដោយសារតែប្រជាជនកើនឡើង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការបាត់បង់ព្រៃឈើ គឺដោយសារតែប្រជាជនកម្ពុជាមានការកើនឡើងខ្លាំង។ សម្តេចតេជោ ហ៊ុន សែន បានអះអាងបែបនេះនៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រនេះ។

សម្តេចនាយករដ្ឋមន្រ្តី បានអះអាងបន្ថែមថា នៅពេលដែលប្រជាជនកម្ពុជាមានការកើនឡើង គឺពួកគេមានតម្រូវការដី ដើម្បីបង្កបង្កើតផលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ បើតាមសម្តេចតេជោ ប្រជាជនកាប់ព្រៃឈើ គឺដើម្បីយកដីដាំដំណាំភោគផល ដែលវាបាត់តែព្រៃឈើ តែដីនៅដដែលទេ។

ពាក់ព័ន្ធនឹងការបាត់បង់ព្រៃឈើនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មទៅនឹងអ្នករិះគន់នានាទាក់ទងនឹងការបាត់បង់ព្រៃឈើ ដោយឲ្យពួកគេប្រគល់ដីមកឲ្យរដ្ឋាភិបាលវិញ ព្រោះដីដែលពួកគេកំពុងបង្កបង្កើតផល គឺបានដោយសារតែការកាប់ព្រៃឈើ។ ប៉ុន្តែ សម្តេចក៏បានគូសបញ្ជាក់ថា សម្តេចមិនមែនចង់ទៅរឹបអូសដីពីពួកគេនោះទេ។ យ៉ាងណាក៏ដោយ សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់ បន្តដាំដើមឈើនានា ហើយបើអាចដាំជារៀងរាល់តែម្តង៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ