Connect with us

ព័ត៌មានជាតិ

វត្តចំណាស់​ជាងគេ​អាយុ​ជាង ៣០០ ឆ្នាំ​ សម័យ​ខ្មែរ​ក្រហម​ប្រែក្លាយជាគុក​​សម្លាប់​មនុស្ស

បានផុស

នៅ

វត្តសំរោងក្នុងមកដល់សព្វថ្ងៃនេះមានអាយុកាល ៣១៦ ឆ្នាំហើយ។ ក្នុងចំណោមវត្តចាស់ៗជាច្រើនទៀតក្នុងខេត្តបាត់ដំបង វត្តសំរោងក្នុងមានអាយុកាលចាស់ជាងគេ ហើយវត្តនេះមានទីតាំងស្ថិតនៅ​ក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង ស្របតាមដងស្ទឹងសង្កែត្រើយខាងកើតតាមដងផ្លូវក្រាលកៅស៊ូ ១ ខ្សែដែលមានចម្ងាយជាង ៦ គីឡូម៉ែត្រ​ពី​ទីរួមខេត្ត។

វត្តបុរាណដែលមានអាយុកាលចាស់ជាងគេ​មួយ​នេះ សាងសង់លើផ្ទៃដីសរុប ២៩,៩៣៧ ម៉ែត្រក្រឡា ដែលមានព្រំ ប្រទល់​ខាងកើតទល់នឹងមាត់អូរសំរោងក្នុង ខាងជើងទល់​នឹង​អនុវិទ្យាល័យសំរោងក្នុងនិងភូមិអ្នកស្រុក ខាងត្បូងទល់នឹង ភូមិអ្នកស្រុក និងខាងលិចទល់នឹងវាលស្រែឈ្មោះថា “វាលកោះ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហម អារុណ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ខេត្តបានរៀបរាប់ឲ្យកម្ពុជាថ្មីដឹងតាម​ព្រឹទ្ធាចារ្យម្នាក់ឈ្មោះ “ប៉ក់” ដែលចាស់ៗពីដើមស្គាល់ជាមនុស្សដ៏សំខាន់ម្នាក់រស់នៅក្នុងឃុំសំរោងក្នុង ដែលជាអ្នកសតិពូកែ​ចងចាំបានរៀបរាប់ឲ្យដឹងពីប្រវត្តិវត្តសំរោងក្នុង​នេះ។

បើ​តាមព្រឹទ្ធាចារ្យ​រូប​នេះ វត្តសំរោងក្នុងបានកកើតឡើងក្នុងឆ្នាំជូតសំរឹទ្ធិស័ក្ក ព.ស ២៥៥០ គ.ស ១៧០៧។ វត្តនេះបានដាក់ឈ្មោះតាមដើមសំរោងដ៏ធំមួយដែលមានអង្កត់ ២ ម៉ែត្រ ហើយជាកន្លែង​​ដែលធុត្តុង្គជ័យ​តាំង​​អាស្រម ហើយបន្ទាប់​មក​ក៏ក្លាយជាកន្លែងស័ក្កិសិទ្ធ សម្រេច​បំណងក្នុងការបន់ស្រន់តាមអបិយជំនឿរបស់អ្នកមុខអ្នកការ និងប្រជាពលរដ្ឋរហូតមកដល់សព្វថ្ងៃនេះតែម្តង។

តាម​ប្រវត្តិ​បន្ត​ថា ព្រះវិហារចាស់ដែលបានសាងសង់នៅក្នុងវត្តសំរោងក្នុងសព្វថ្ងៃនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៨៩០ ជំនួសព្រះវិហារចាស់មុន ដែលសង់អំពីឈើសុទ្ធដោយលោកម្ចាស់កថាថននុង និងសាងសង់ដោយទ្រព្យសម្បត្តិរបស់លោកម្ចាស់ នាយព្រះឃ្លាំងម៉ៅ និងលោកជំទាវ អីង ត្រូវជាឪពុកក្មេកលោកម្ចាស់ កថាថនឈុម ដែលជាស្តេចក្រាញ់ចុងក្រោយ​នៃខេត្តបាត់ដំបង សម្រាប់ព្រះសង្ឃធ្វើកម្មនានា “ឧបោសថកម្ម កឋិនកម្ម និងឧប្បសម្បទាកម្ម” ដោយធ្វើកិច្ចវត្តព្រឹក​ល្ងាចនៅផ្នែក (ឧបោសថកម្មកឋិនកម្មបរិវាសកម្ម និងឧប្បសម្បទាកម្ម) ធ្វើកិច្ចវត្តព្រឹកល្ងាចនៅផ្នែកខាងក្នុងព្រះវិហារ ដោយមានដាក់ដំកល់ពុទ្ធបដិមាដ៍សំខាន់មួយមានព្រះនាមអង្គជីរ៍។

សម្រង់សម្តីព្រឹទ្ធាចារ្យខាងលើបានបន្តថា នៅក្នុងឆ្នាំ ១៨៨៧ ព្រះគ្រូចៅអធិការទី ៧នៃវត្តសំរោងក្នុង បានកសាងប្រាសាទ​​ឥដ្ឋមួយ ដើម្បីដម្កល់អដ្ឋិធាតុព្រះចៅអធិការវត្តជំនាន់មុនៗ។

នៅសម័យខ្មែរក្រហមចាប់ពីឆ្នាំ ១៩៧៦ វត្តសំរោងក្នុងនេះត្រូវបានប្រែក្លាយពីបូជនីយដ្ឋាន មកជាគុករបស់ខ្មែរក្រហមទាំងស្រុង។ ពេលនោះព្រះសង្ឃទាំងអស់ក៏ត្រូវបានចាប់ផ្សឹក និងបង្ខំ​ឲ្យ​ធ្វើការងារផ្សេងៗជាទម្ងន់ដូចជា ជីកប្រឡាយដែលសព្វថ្ងៃអ្នកស្រុកហៅថា “ប្រឡាយលោក”។

បើតាមអ្នកស្រុក ដែលត្រូវខ្មែរក្រហមចាប់មកឃុំនៅវត្តសំរោងក្នុង ដែលនៅរស់រៀនមានជីវិតបាន​ឲ្យ​ដឹងថា សាលាបាយក្នុងវត្ត ត្រូវបានធ្វើជាគុកសម្រាប់ដាក់អ្នកទោសកម្រិតស្រាល។ រីឯសាលាធម្មសភាត្រូវបានប្រើសម្រាប់​ឃុំឃាំងអ្នកទោសជាបុរសកម្រិតធ្ងន់ ហើយព្រះវិហារសម្រាប់ដាក់អ្នកទោសដែលភាគច្រើនជាស្ត្រី និងកុដិឈើធំមួយខ្នងនៅក្បែរព្រះវិហារថ្មី ជាកន្លែងស្នាក់នៅរបស់ពួកខ្មែរក្រហម។ ចំណែកអាគារមួយចំនួនទៀតក្នុងវត្ត ត្រូវបានខ្មែរក្រហមសម្រាប់ប្រើប្រាស់ធ្វើជាកន្លែងធ្វើទារុណកម្មដ៏ឃោរឃៅក្នុងការសួរចម្លើយ។

ប្រជាជនស្លូតត្រង់ជាច្រើនត្រូវបានពួកខ្មែរក្រហមសម្លាប់ និងទម្លាក់ក្នុងរណ្តៅនៅចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ លលាដ៍ក្បាលនិងអដ្ឋិធាតុប្រមាណ ១០០៨នាក់ ត្រូវបានគេជីកកកាយពីរណ្តៅហើយប្រមូលទុកក្នុងស្តូបសម្រាប់រំលឹកដល់មហាសោកនាដកម្មដ៍ឈឺចាប់និងខ្លោចផ្សាបំផុតរបស់ប្រជាជនខ្មែរ ដើម្បីឲ្យប្រជាជនខ្មែរស្អប់ខ្ពើមសង្គ្រាម និងឧទិ្ទសដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតនាសម័យនោះ។

ក្រោយពេលរបបខ្មែរក្រហមដួលរលំ វត្តសំរោងក្នុងត្រូវបានរំដោះនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ១៩៧៩ ហើយមានរណ្តៅសាកសពសរុបចំនួន ១០០រណ្តៅនៅជុំវិញបរិវេណបូជនីយដ្ឋាន។ ទើបសព្វថ្ងៃនេះអ្នកស្រុកនាំគ្នាគាស់កាយយកលលាដ៏ក្បាលមករក្សាទុកក្នុងសារមន្ទីរក្នុងវត្តដល់សព្វថ្ងៃនេះ សម្រាប់កូនខ្មែរគ្រប់រូបចងចាំជាប្រត្តិសាស្ត្រ ហើយរួមគ្នារក្សាសន្តិភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងបច្ចុប្បន្ននិង​អនាគត៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម